(ស្វាយរៀង)៖ ក្រោមអធិបភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្មុងពិធីក្រុងពាលីនិងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនសម្រាប់ព្រឹត្តិការណ៍
សង្រ្កាន្តស្វាយរៀង នៅក្នុងបរិវេណរង្វង់មូលវិមានឯករាជ្យ
ខេត្តស្វាយរៀងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២១០៩នេះ។
នេះ។ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី
អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ
និងសហភាពសហព័ន្ធយវជនកម្ពុជា ខេត្តស្វាយរៀង ចូលរួមក្នុងពិធីក្រុងពាលី
ឧទិស្ទនិងថ្វាយគ្រឿងសក្ការៈដល់បារមី ម្ចាស់ទឹក ម្ចាស់ដី
និងទស្សបារមីសក្តិសិទ្ធក្នុងលោក ដើម្បីជួយឲ្យ
ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានរៀបចំដំណើរការរលូនបានល្អ
និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ ៕ ដោយ៖ភក្ដី





No comments:
Post a Comment