ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងលើកទី៣ ឆ្នាំ២០១៩ ថ្ងៃទី៣ដែរមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួនជាង២១ម៊ឺននាក់ ដែលមកគ្រប់ទិសទី - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, April 17, 2019

ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងលើកទី៣ ឆ្នាំ២០១៩ ថ្ងៃទី៣ដែរមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួនជាង២១ម៊ឺននាក់ ដែលមកគ្រប់ទិសទី


(ស្វាយរៀង)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ត្រូវនិងថ្ងៃវរៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច និងជាថ្ងៃទី៣ នៃព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀងនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី និងមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីស្រង់ព្រះ ជាពិធីសាសនាដ៏សំខាន់ ដែលគេប្រារព្ធធ្វើនៅថ្ងៃទី៣ ត្រូវនិងថ្ងៃវរៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីលាងជម្រះចិត្តសៅហ្មងផងទាំងពូង និងធ្វើឲ្យចិត្តជ្រះថ្លាក្នុងសេចក្ដីស្ងប់ ដែលពិធីនេះរៀបចំនៅបរិវេណខាងមុខទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។






សូមបញ្ចាក់ថា៖ ព្រឹត្តិការសង្ក្រាន្តស្វាយរៀង លើកទី៣ ឆ្នាំ២០១៩ ដែរជាថ្ងៃទី៣នេះ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលចំនួនជាង២១ម៊ឺននាក់ ។





កម្មវិធីនៃព្រឹត្តិការណ៍នេះរួមមាន ការប្រគុំតន្ត្រី សម័យ បុរាណ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុង ក្រុង ស្រុក នីមួយៗ ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages