(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ លោក
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី
បានអញ្ជើញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខនៅថ្ងៃសង្ក្រាន្តស្វាយរៀងលើកទី៣
នៅទន្លេវៃគោ ក្រុងស្វាយរៀង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោក
លោកស្រីជាប្រធាន អនុគណៈកម្មការសង្ក្រាន្តស្វាយរៀង និងលោក លោកស្រី
តំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពជាខេត្តស្វាយរៀង
ព្រមទាំងនិងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករក្រោមទិដ្ឋភាពសប្បាយរីករាយ។
សូមបញ្ចាក់ថា៖ ព្រឹត្តិការសង្ក្រាន្តស្វាយរៀង លើកទី៣
ឆ្នាំ២០១៩ ដែរជាថ្ងៃទី១នេះ
មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលចំនួនប្រមាណជាង១៧ម៊ឺននាក់ ។
កម្មវិធីនៃព្រឹត្តិការណ៍នេះរួមមាន ការប្រគុំតន្ត្រី
សម័យ បុរាណ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុង ក្រុង ស្រុក នីមួយៗ
ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ ៕ ដោយ៖ភក្ដី



















No comments:
Post a Comment