កិច្ចប្រជុំលើកទី១របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងការប្រកាសសេចក្តីសម្រេចរបស់ក្រុមការងារថ្នាក់ជាតិសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាចុះខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, April 22, 2019

កិច្ចប្រជុំលើកទី១របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងការប្រកាសសេចក្តីសម្រេចរបស់ក្រុមការងារថ្នាក់ជាតិសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាចុះខេត្តស្វាយរៀង


(ស្វាយរៀង)៖ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងការប្រកាសសេចក្តីសម្រេចរបស់ក្រុមការងារថ្នាក់ជាតិសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាចុះខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងសាលាខេត្តស្វាយរៀង ។





លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចុះជួយផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ  និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងរួមចំណែក ជួយខេត្តស្វាយរៀងទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ  ។
លោកជំទាវបានថ្លែងទៀតថា៖ ក្រុមការងារត្រូវទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព  ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហា ប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល។



លោកជំទាវបានបន្តទៀតថាក្រុមការងារត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយបន្តការអនុវត្តតាមទិសស្លោក "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" ។
លោកជំទាវបានបញ្ជាក់ថា លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើកំណែទម្រង់នានាក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន  ដើម្បីទទួលបានផលចំណេញជាអតិបរិមា  ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន  ក្នុងតំបន់ផ្សេងទៀត និងក្នុងសកលលោក ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages