(ស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩
នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៣
ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ
ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ
និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមកតាមរយៈការជាវសន្លឹកឆ្នោត
។ពេលនៃការលក់សន្លឹកឆ្នោតមានរយៈពេល ៣០ ថ្ងៃតាមការបែងចែកទៅតាម ស្រុក ក្រុង ។
ពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ
ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក
លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
មុនចេញលទ្ធផលឆ្នោតលោកជំទាវ ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានមានប្រសាសន៍ថា ក្នុងរយៈ
ពេលជាង ១០ ឆ្នាំកន្លងទៅ នេះជាលើកទី ២៣ ហើយដែល
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍
ដោយផ្អែកតាមយុទ្ធសាស្រ្តនៃវិស័យស្នូលទាំង ៤ នៃកាកបាទក្រហមកម្ពុជា
ដែលសេវាកម្មលក់សន្លឹកឆ្នោតផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្ត
ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌
ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍ ។
លោកជំទាវក្នុងនាមគណៈកម្មាធិការសាខា
បានសំដែងនូវការអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី
ប្រិយមិត្តជិតឆ្ងាយទាំងអស់
ដែលកន្លងមកក៍ដូចជាបច្ចុប្ប្នន្នតែងតែបានជួយគាំទ្រក្នុងការជាវសន្លឹកឆ្នោត
ក្នុងគោលបំណងចូលរួមចំណែកធ្វើវិភាគទានតាមលទ្ធភាពទោះតិចឬច្រើនក្តី
ជាឆន្ទៈផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង
និងផ្សងសំណាងយករង្វាន់ផងដែលនេះជាកាយវិការដ៍ល្អប្រពៃគួរឲ្យកោតសរសើរ និង
មានមោទនភាពណាស់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ដែលជានិច្ចជាកាលបានអនុវត្តន៍តាមមគ្គទេសដឹកនាំដ៍ឧត្តុង្គឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
និងបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការសាខា
ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឈន៍ធនធាន
បង្កើតការស្វែងរកប្រភពចំណូលផ្សេងៗទាក់ទងទៅនឹងតម្រូវការជាក់ស្តែងស្របតាមសកម្មភាពមនុស្សធម៌
បានជាសាខារកឃើញ និងដំណើរការដែលទទួលបានជោគជ័យនូវការបោះពុម្ភ និងលក់សន្លឹកឆ្នោត
ជាលទ្ធផលប្រយោជន៍រង្វាន់ត្រូវបានទៅលើអតិថិជនមានសំណាង និងថវិកាដែលទទួលបានពីសេវាកម្មនេះសម្រាប់ផ្តល់ជូនទៅអនុសាខាទាំង
៨ ក្រុង ស្រុក
ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន
៕ ដោយ៖ភក្ដី








No comments:
Post a Comment