លោកជំទាវ ច័ន្ទសិរីទេពី ចៅ ភិរុណ ប្រគល់ និងទទួលថវិកាសប្បុរសជន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, April 24, 2019

លោកជំទាវ ច័ន្ទសិរីទេពី ចៅ ភិរុណ ប្រគល់ និងទទួលថវិកាសប្បុរសជន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង


(ស្វាយរៀង)៖  ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីប្រគល់ និងទទួលថវិកា​សប្បុរសជន​​របស់​លោកជំទាវ ហៅ ច័ន្ទសិរី​ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហមកម្ពុជាខេត្តស្វាយរៀង ជូនដល់អនុសាខាកាកបាទ​ក្រហម​​​កម្ពុជាក្រុង ស្រុកទាំង ៨ ក្នុងខេត្ត​ស្វាយរៀង ។






ក្នុងឱកាសចូលឆ្នាំថ្នី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ បាន​រៀបចំ​​សង្ក្រានស្វាយរៀង អបអរឆ្នាំថ្មីនេះ​លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ក្រុមគ្រួសារ និងសហការី បានឧបត្ថម្ភជាថវិកាចំនួន ១១.៤០០ ដុល្លារ និងបាន​ចំណាយ​រៀបចំ​មានអាហាររួមផ្សំ ស្ករត្នោត និងអំបុកធម្មជាតិដាក់តាំងលក់ក្នុងស្តង់ពិពណ៌​សង្ក្រាន​ស្វាយរៀង​ បានចំណូលមកវិញ ១.៣០០ ដុល្លារ ហើយថវិកាទាំងអស់នេះលោកជំទាវនឹងប្រគល់ជូនដល់​អនុសាខាក្រុង ស្រុកទាំង ៨ តាមទិន្នន័យ​ប្រជាជនតិចឬច្រើន សម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងកត្តា​ងាយរងគ្រោះចាប់ពី ១ ដល់ ៥ ករណី ។​
នៅក្នុងពិធីនេះលោកជំទាវ ក្នុងនាមក្រុមគ្រួសារ និងក្នុងនាមអនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រី​ប្រធាន​គណៈកម្មាធិការអនុសាខា​កាកបាទក្រហម​កម្ពុជា  ក្រុង ស្រុក ទាំង ៨ ក្នុងខេត្ត ក្រោយពីទទួលបានថវិកា​នេះ​យកទៅ ត្រូវបញ្ចូលគណនីបញ្ញើរនៅធនាគារដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវ​តាមទម្រង់ការហេរញ្ញវត្ថុរបស់​កាកបាទ​​ក្រហមកម្ពុជាក្នុងការប្រើប្រាស់រៀបចំចំណូល និងចំណាយ ហើយត្រូវយកចិត្តទុកដាក់​តាមដាន​ស្ថានភាព គ្រោះមហន្តរាយ និង​កក្តាជនងាយរងគ្រោះ​នៅក្នុងសហគមន៍របស់ខ្លួន ក្នុងការឆ្លើយតបឲ្យបានទាន់ពេល​វេលា​​ក្នុងកំរិតតិចតួច បើករណី​ច្រើន​​​លើសពីលទ្ធភាព ត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសាខាខេត្ត​​ជាបន្ទាន់ ដើម្បី​សាខា​ដោះស្រាយ​ ឆ្លើយតបជូនបានទាន់ពេលវេលា ។





ថវិកាដែលលោកជំទាវនឹងផ្តល់ជូន​ទៅអនុសាខាកាកបាទ​ក្រហមកម្ពុជាក្រុង ស្រុក គឺ ​ស្រុកស្វាយជ្រំ ៣.០០០ $ ស្រុករមាសហែក ២.៣០០ $ ស្រុកកំពង់រោទិ៍ ១.៧៥០ $ ស្រុករំដួល ១.៤៥០ $ ស្រុកស្វាយទាប ១.៤៥០​ $ ស្រុកចន្ទ្រា ៧៥០ $ ក្រុងស្វាយរៀង ១.៤៥០ $ និង ក្រុងបាវិត ៥៥០ សរុប ១២.៧០០ ដុល្លារ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages