(ស្វាយរៀង): នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក
កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ជាសមាជិកគណៈកម្មាធិការបក្សខេត្ត
និងជាអនុប្រធានក្រុមការងារចុះជួយឃុំស្វាយយា
បានអញ្ជើញចូលរួមកម្មវិធីទិវាជាតិនៃការចងចាំ នៅស្កូបអដ្ឋិធាតុ ឃុំស្វាយយា
ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមការងារមន្ទីព័ត៌មានខេត្ត ។
ទិវាជាតិនៃការចង់ចាំ” ដែលរំឮកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម
ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចន្លោះពីថ្ងៃទី១៧ ខែមេសា
ឆ្នាំ១៩៧៥ ដល់ថ្ងៃ៦មករា ឆ្នាំ១៩៧៩ ។
ថ្ងៃ២០ ខែឧសភា ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាថ្ងៃបុណ្យជាតិ
ដែលត្រូវឈប់សម្រាក ស្របតាមអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ
ឆ្នាំ២០១៨ ។
គោលបំណនៃទិវាជាតិនៃការចងចាំ ថ្ងៃ២០ឧសភា
គឺបង្កើតឡើង ដើម្បីរំឭក និងគោរពវិញ្ញាណក្ខន្ធ
និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ជាង ៣លាននាក់
នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅ ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង
និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ក្នុងរបបខ្មែរក្រហម
ដែលជាការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួន ដោយបង្ខំ
និងការបង្ខំឱ្យធ្វើការដូចសត្វគ្មានពេលសម្រាក ពេលឈឺ
គ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព
គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត
ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ នៅក្នុងរបបខ្មែរក្រហម
ប៉ុលពត រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ៕ ដោយ:ភក្តី






No comments:
Post a Comment