ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧ គ្រួសារ នៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, May 21, 2019

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧ គ្រួសារ នៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា


(ស្វាយរៀង): នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រុម ការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រីមពៅ សុភាព ហេរញ្ញឹក គណៈកម្មា ធិការ សាខា បាននាំយកអំណោយមនុស្សធម៌ របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកស្វាយជ្រំ នៅឃុំដូនស ខូចខាតទាំងស្រុង ៣ ខ្នង  ក្នុងស្រុករមាសហែក នៅឃុំ ត្រពាំងស្តៅ ខូចខាតទាំងស្រុង ១ ខ្នង នៅឃុំចន្ត្រី ខូចខាតទាំងស្រុង ២ ខ្នង ប៉ះពាល់មួយផ្នែក ១ ខ្នង សរុប ចំនួន ៧ ខ្នង សរុបខូចខាត ទាំងស្រុង ចំនួន ៦ ខ្នង ខូចខាតមួយផ្នែក ១ ខ្នង និងរបួស មនុស្ស ម្នាក់ (របួសស្រាល) ។





ឆ្លើយតបទៅនឹងស្ថានភាពនេះ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហម កម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពី សុខទុក្ខ របស់ បងប្អូន គ្រប់ពេលវេលា និង បាន សំដែង នូវការអាណិត អាសូរ ដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយបាន ខិតខំ ប្រកប របរ រកស៊ីចិញ្ចឹម ជីវិត មាន ជីវភាព នឹងផ្ទះ សំបែង រស់នៅ សមរម្យ តែមួយ រយៈ ពេល ខ្លី តែ ប៉ុណ្ណោះ បណ្តាលឲ្យ ខ្យល់ កន្ត្រាក់ បំផ្លាញ ខូចខាត បែក បាត់ ផ្ទះសប្បែង គួរឲ្យ សោកស្តាយ ដែលនេះ ជា បាតុភូតធម្មជាតិ ដែលយើង នឹកស្មានមិនដល់ ។




លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្ន នៅពេលមាន ភ្លៀងផ្គរ រន្ទះត្រូវរកកន្លែង ដែលមាន សុវត្ថិភាព បិទទូរទស្សន៍ ទូរស័ព ដាំ ដើម ឈើ ជុំវិញផ្ទះ ដើម្បីការពារខ្យល់បក់ បោកខ្លាំង និងត្រៀម លក្ខណៈ បង្ករ បង្កើនផលព្រោះរដូវវស្សាហ៍បាន ចូល មកដល់ ហើយ ។ អំណោយដែលបានចែកជូនគ្រួសាររងគ្រោះទាំងស្រុង ៦ គ្រួសារក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសាររងគ្រោះស្រាល ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ១០០.០០០ រៀល សម្រាប់ជួសជុលផ្ទះ ឡើងវិញ ៕ ដោយ:ភក្តី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages