(ស្វាយរៀង): នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង
ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី 3
បានចាប់ផ្ដើមហើយ ដែលទូទាំងខេត្តស្វាយរៀង មានមណ្ឌលបោះឆ្នោតចំនួន៩
និងការិយាល័យចំនួន៨ សរុបអង្គបោះឆ្នោតទាំងអស់ចំនួន៥១៨នាក់:
- មណ្ឌលបោះឆ្នោតខេត្តស្វាយរៀង
មានសមាជិកក្រុមប្រឹក្សាចំនួន២៣នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ៣គណបក្ស
- មណ្ឌលបោះឆ្នោតក្រុងបាវិត
មានសមាជិកក្រុមប្រឹក្សាចំនួន១៥នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតស្រុកចន្ទ្រា
មានសមាជិកក្រុមប្រឹក្សាចំនួន១៥នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតស្រុកកំពង់រោទិ៍
មានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតស្រុករំដួល មានសមាជិកក្រុមប្រឹក្សាចំនួន១៧នាក់
និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតស្រុករមាសហែក
មានសមាជិកក្រុមប្រឹក្សាចំនួន២១នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតស្រុកស្វាយជ្រំ
មានសមាជិកក្រុមប្រឹក្សាចំនួន២១នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតក្រុងស្វាយរៀង
មានសមាជិកក្រុមប្រឹក្សាចំនួន១៥នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
- មណ្ឌលបោះឆ្នោតស្រុកស្វាយទាប
មានសមាជិកក្រុមប្រឹក្សាចំនួន១៧នាក់ និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ២គណបក្ស
សូមរម្លឹកថាការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី ៣ នឹងធ្វើ ឡើង
ចាប់ពី ម៉ោង ៧ ព្រឹក ដល់ ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ។
ការបោះឆ្នោតនេះជាការបោះឆ្នោតអសកលដែលមានតែសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់
ក្នុងតំណែងសរុបចំនួន១១៥៧២នាក់ ជាអ្នកបោះឆ្នោត ។
នីតិវិធីនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតសម្ងាត់ដូចគ្នា នឹង ការបោះឆ្នោតសកល
ដែលប្រជាពលរដ្ឋជាអ្នកបោះឆ្នោត កន្លងមកដែរ ។ ប៉ុន្តែការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺអ្នកបោះឆ្នោត ដែលជា
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ម្នាក់ត្រូវគូសលើ សន្លឹកឆ្នោត២សន្លឹក
គឺសន្លឹកឆ្នោតមួយជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ឮខេត្ត
និងសន្លឹកឆ្នោតមួយទៀតជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ
ហើយមានហិបឆ្នោតចំនួន២ដែរ គឺមួយសម្រាប់ដាក់ សន្លឹកឆ្នោតរបស់ក្រុមប្រឹក្សារាជធានី
ខេត្ត និងហិបឆ្នោត មួយទៀតសម្រាប់ដាក់សន្លឹកឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ៕
ដោយ:ភក្តី















No comments:
Post a Comment