លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមព្រំដែន នៅក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, May 3, 2019

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមព្រំដែន នៅក្រុងបាវិត


(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលរងក្រុងបាវិត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមព្រំដែន នៅក្រុងបាវិត ដែលក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអញ្ជើញ៖





១-ពិនិត្យមើលការសាងសង់ផ្លូវវាងសម្រាប់ឡានកុងទ័រ ដើម្បីជំរុញ និងពន្លឿនការដោះស្រាយផលប៉ះជាមួយប្រជាពលរដ្ឋដែលនៅសេសសល់ ។
២-ពិនិត្យមើលដំណើរការសាងសង់ផ្លូវក្រវាត់ព្រំដែន នៅចំណុចបង្គោលព្រំដែនលេខ ១៦៩ ។
៣-ពិនិត្យមើលទីតាំងដីសម្រាប់សាងសង់អាងចម្រោះទឹកកង្វក់នៅក្នុងក្រុងបាវិត ដែលជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)




លោកអភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យទីតាំងសាលាសង្កាត់បាវិត ដែលនឹងមានគម្រោងក្នុងការស្ថាបនា និងកែលម្អអគារសាលាសង្កាត់នៅពេលខាងមុខផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages