(ស្វាយរៀង): នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោក តូច
ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
និងសង្គមពេញលេញ (FEIA) លើគម្រោងបង្កើតរោងចក្រវាយនភណ្ឌ
របស់ក្រុមហ៊ុន TOP SPORTS TEXTILE LTD. មានការចូលរួមពីលោកនាយករងរដ្ឋបាល
លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង និងកងកម្លាំងនគរបាល ឬ
តំណាងអង្គភាព តំណាងក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT Co.,Ltd តំណាងក្រុមហ៊ុន TOP SPORTS TEXTILE LTD ។
អនុវត្តតាមកម្មវិធីនយោបាយ
និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត
បានធ្វើឲ្យខេត្តស្វាយរៀងមានការអភិវឌ្ឍន៍ រីកចម្រើនឈានឡើងលើគ្រប់វិស័យ ។
តាមរយៈការបង្កើតឱ្យមានរោងចក្រវាយនភណ្ឌនេះ
គឺពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង
ជាពិសេសប្រជាជនដែលរស់នៅក្បែរនោះ ពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ
កាត់បន្ថយចំណាកស្រុក
ដោយពុំចាំបាច់ទៅធ្វើការនៅឆ្ងាយពីផ្ទះដែលប្រឈមមុខនឹងគ្រោះថ្នាក់ ឬ ការចាញ់បោក
មេខ្យល់ផ្សេងៗ ហើយម្យ៉ាងទៀតពួកគាត់អាចរកប្រាក់ចំណូលបានច្រើនបន្ថែមទៀត ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានថ្លែមអំណរគុណចំពោះក្រុមហ៊ុនTOP SPORT
TEXTIL LTD. និងក្រុមហ៊ុន E&A CONSULTANT Co.Ltd ក៏ដូចជាមន្រ្តីរាជការ
និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងអស់ដែលបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លេីគម្រោងនេះទទួលបានជោគជ័យផងដែរ
៕ ដោយ:ភក្ដី









No comments:
Post a Comment