(ស្វាយរៀង): នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវេទិការពិគ្រោះយោបល់ជាមួយសមាគម អង្គការ
មិនមែនរដ្ឋាភិបាល និងសហគមន៍ក្នុងខេត្តស្វាយរៀងក្រោម ប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ
រវាងរដ្ឋបាលខេត្តនិងអង្គការសង្គមស៊ីវិល នឹងចូលរួមក្នុងវេទិការនេះមាន
ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងកងកម្លាំង
លោកអភិបាលក្រុង -ស្រុកទាំង៨ និងអង្គការ-សមាគម នានាជាច្រើនរូបទៀត ។
ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា សមាគម និងអង្គការជាតិ
និងអង្គការអន្តរជាតិបានដើតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់
និងគាំទ្រដល់សេវាសង្គមទាំងនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល
និងធ្វើសកម្មភាពនៅក្រុង ស្រុក ឃុំ សង្កាត់ក្នុងវិស័យសំខាន់ៗ
ដែលពាក់ព័ន្ធនិងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្ត
ក៏ដូចជាការលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋយ៉ាងផុលផុស
រួមចំណែកកាត់បន្ថយភាពក្រីជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក៏បានចូលរួមផងដែរ
ក្នុងការតស៊ូមតិឱ្យមានកំណែទំរង់ជាតិ ដើម្បីលើកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច
សិទ្ធមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខមាលភាពស្រ្តី
និងកុមារ ។
ឯកឧត្តមបន្តថា
ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ
និងភាពជាដៃគូល្អប្រសើររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម
អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងខេត្តស្វាយរៀងត្រូវ៖
១. អង្គភាពពាក់ព័ន្ធត្រូវសម្របសម្រួល
និងបង្កលក្ខណៈងាយស្រួលដល់អង្គការ-សមាគម នាដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ
និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុង ប្រយ័ត្នខ្ពស់
កុំឲ្យចាញ់បោកភ្នាក់ងារប្រតិបត្តិការលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ
ដែលគ្មានច្បាប់អនុញ្ញាត ឬអាជ្ញាបណ្ណ។
២.រដ្ឋបាលក្រុងស្រុកត្រូវរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម
អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទៀតទាត់រៀងរាល់មួយឆមាសម្ដង
ឬតាមការចាំបាច់។
៣.ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
និងដៃគូអភិវឌ្ឍន៍នានា បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ
និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសសូមបន្តចូលរួម
និងគាំទ្រគម្រោងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងគម្រោងវិនិយោគ៣ឆ្នាំរំកិល
របស់រដ្ឋបាលខេត្តក្រុង ស្រុក និងឃុំ សង្កាត់។
៤.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវធ្វើសកម្មភាពឲ្យស្របតាមច្បាប់ស្តីពីសមាគម
និងអង្គការមិនមែនរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ។
៥.សមាគម
អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើសកម្មភាពក្នុងខេត្ត
សូមផ្តល់ជារបាយការណ៍ក្រោយបញ្ចប់សកម្មភាព ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស
និងប្រចាំឆ្នាំមករដ្ឋបាលខេត្ត ៕ ដោយ:ភក្ដី







No comments:
Post a Comment