ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន០១ខ្នង ៦បន្ទប់ នៅសាលាអនុវិទ្យាល័យហ៊ុន សែន តាជៃ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, May 8, 2019

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន០១ខ្នង ៦បន្ទប់ នៅសាលាអនុវិទ្យាល័យហ៊ុន សែន តាជៃ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក ម៉ែន វិបុល​អភិបាលខេត្ត​ស្វាយរៀង និង​លោក គឹម ធា សមាជិក​ព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារសិក្សា​ថ្មី​ចំនួន​០១​ខ្នង ៦​បន្ទប់ ដែលជា​អំណោយ​របស់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ផ្ដល់ជូន​សាលា​អនុវិទ្យាល័យ ហ៊ុន សែន តាជៃ ស្ថិតនៅ​ភូមិ​តាជៃ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង នឹងមាន​ការអញ្ជើញ​ចូលរួម​ពី លោក​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលស្រុក​ស្វាយជ្រំ កងកម្លាំង​ទាំង​៣ លោកនាយក និង​លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ ហ៊ុន សែន តា​ជៃ​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​រូប​ទៀត ។



លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ដល់​លោកនាយក លោកគ្រូ អ្នកគ្រូ​នៃ​អនុវិទ្យាល័យ​ហ៊ុន សែន តាជៃ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល នឹង​បាន​ឧត្ដម្ភ​ជួយ​ចាក់ដី​បំពេញ​ប្រឡាយ​ជាប់​ទីធ្លា​របង​សាលា​ផងដែរ ។​




លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​អនុវិទ្យាល័យ​តា​ជៃ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ បាន​អោយ​ដឹ​ថា​៖ ដោយ​មើលឃើញ​ពី​សុខ​ទុក​និង​ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​ដែល​ជា​វិស័យ​អទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​នោះ លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង  បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​សាលារៀន​ដោយ​ផ្ទាល់​ក្នុងនោះ​ពិនិត្យឃើញថា​សាលា​១​ខ្នង មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​មិន​អាច​អោយ​សិស្សានុសិស្ស​រៀនសូត្រ​បាន​នោះ ទើប​លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ ជាអតីត​ជា​គ្រូបង្រៀន​នៅ​សាលារៀន​តា​ជៃ​នេះផង លោក​បាន​ជួយ​កសាង​ទុក​ជា​ចំណងដៃ​នៅ​សាលារៀន​មួយ​ខ្នង​នេះ​ទុក​សម្រាប់​សិស្សានុសិស្ស​រៀនសូត្រ​ក្រៀប​យក​ចំណេះវិជ្ជា ទុក​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​ចំណេះ ជំនាញ ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages