(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា
អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត
បានចូលរួមវេទិការសាធារណៈស្ដីពីភាពជាដៃគូររវាង រដ្ឋបាលខេត្ត និងអង្គកាសង្គមស៊ីវិល
ក្នុងខេត្តស្វាយ រៀបចំដោយអង្គការCCC នៅថ្ងៃអង្គារ ៤កើត
ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
និងមានការចូលរួមពី ព្រះសង្ឃ ឯកឧត្ដមក្រុមប្រឹក្សាខេត្ត
កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ លោក
លោកស្រីជាប្រធានឬតំណាងអង្គការ សមាគមន៍ពាក់ព័ន្ធចំនួន៤០ស្ថាប័ន លោក លោកស្រីជាមេឃុំ/ចៅសង្កាត់
។
ឯកឧត្ដមអភិបាលរងខេត្ត
បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បានដាក់ចេញនូវកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយល់គ្រប់វិស័យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងគោលបំណងនាំសង្គមកម្ពុជាទៅរកការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ
និងពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ
ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ឯកឧត្តមសូមអំពាវនាវដូចតទៅ៖
១.មន្ទីរ អង្គភាពពាក់ព័ន្ធ
និងអាជ្ញាធរមូលដ្ឋានត្រូវសម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គម ស៊ីវិល
ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស
ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើសកម្មភាពដោយសេរី
គ្មានភាពគំរាមកំហែង និងមិនលំអៀងស្របតាមច្បាប់ស្ដីពីសមាគម
និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន
និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់
និងចាញ់បោកចំពោះភ្នាក់ងារប្រតិបត្តិការលើវិស័យមូលបត្រ ធនាគារនិងមីក្រូហិរញ្ញវត្ថុ
ដែលគ្មានច្បាប់អនុញ្ញាតឬអាជ្ញាប័ណ្ណ។
២.រដ្ឋបាលក្រុងស្រុកត្រូវរៀបចំវេទិការពិគ្រោះយោបល់ជាមួយសមាគម
អង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានា
ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានទៀងទាត់រៀងរាល់ឆមាសឬ
តាមការចាំបាច់និងត្រូវធ្វើការផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០៤០ សណន ចុះថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល
និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
ព្រមទាំងសហគមន៍នានា នៅមូលដ្ឋាននិងសេចក្ដីជូនដំណ្ដឹងលេខ ២០០៦ សជណ ចុះថ្ងៃទី២៧
ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តនានា
ពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិលដល់រដ្ឋបាលឃុំ សង្កាត់
និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអោយបាន ជ្រួតជ្រាប
ដើម្បីចូលរួមអនុវត្តអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។
៣.ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
និងដៃគូអភិវឌ្ឍនានា បន្តផ្ដល់ការគាំទ្រនិងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា
ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
អោយកាន់តែមានភាពរីកចម្រើន និងរុងរឿងជាពិសេសសូមបន្តចូលរួម
និងគាំទ្រគម្រោងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងគម្រោងវិនិយោគ៣ឆ្នាំរំកិល
របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ។
៤.សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃព្រមទាំងសមាគម
និងអង្គការមិនមែនរដ្ឋាភិបាលបរទេស
ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់
លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន
និងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ
និងអនុស្សារណៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងការបរទេស
និងសហប្រតិបតិ្តការអន្តរជាតិ ។
៥.សមាគម
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តស្វាយរៀង
សូមផ្ដល់ជារបាយការណ៍ក្រោយបញ្ចប់សកម្មភាព ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស
និងឆ្នាំមករដ្ឋបាលខេត្ត ។
៦.កាតព្វកិច្ចរបស់សមាគម
អង្គការមិនមែនរដ្ឋាភិបាលចំពោះការងារពន្ធដារអោយស្របតាមច្បាប់កំណត់ ៕ ដោយ៖ភក្ដី





No comments:
Post a Comment