ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥៣ គ្រួសារ នៅឃុំជ្រៃធំស្រុករមាសហែក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, May 8, 2019

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥៣ គ្រួសារ នៅឃុំជ្រៃធំស្រុករមាសហែក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា​ និងមានការចូលរួមពី ឯកឧត្តម នាយឧត្តម​សេនីយ៍ សៅ សុខា  ព្រមទាំងសមាជិក​សមាជិការ​នៃគណៈកម្មាធិការសាខា និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ របស់សាខាចុះសួរសុខទុក្ខ និងចែក​អំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ បណ្តាលឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋចំនួន ៥៣ ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៧ ខ្នង ខូចខាតមួយផ្នែក ៤៦ ខ្នង មកពី ៤ ភូមិក្នុង ឃុំជ្រៃធំ ស្រុករមាសហែក និងលង់ទឹកស្លាប់កុមារអាយុ ៣ ឆ្នាំម្នាក់ នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ។






ឯកឧត្តម នាយឧត្តម​សេនីយ៍ សៅ សុខា ​បាន​សំដែង​នូវការអាណិត​អាសូរ​ដល់​ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយបាន​ខិតខំ​​ប្រកប​របរ​រកស៊ីចិញ្ចឹម​ជីវិត​មាន​ជីវភាព នឹងផ្ទះ​សំបែង​រស់នៅ​សមរម្យ តែមួយ​រយៈ​ពេល​ខ្លី​​តែ​ប៉ុណ្ណោះ​​បណ្តាលឲ្យ​ខ្យល់​កន្ត្រាក់​​បំផ្លាញ​​ខូចខាត បែក​បាត់​ផ្ទះសប្បែង​គួរឲ្យ​សោកស្តាយ ដែលនេះ​ជា​បាតុភូតធម្មជាតិ​ដែលយើង​នឹកស្មានមិនដល់ ។
ឯកឧត្តម ​ក៍បានលើកឡើង​ពីប្រសាសន៍​របស់ ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច​តែងតែធ្វើការ ណែនាំដល់​សាខា​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវចុះពិនិត្យ​ជាក់ស្តែង និង ធ្វើការ​ឆ្លើយតប​​ភ្លាមៗ ដើម្បីយក​ជំនួយ​​​ជូនដល់​ប្រជាពលរដ្ឋ​ដែលរងគ្រោះឲ្យបាន​ទាន់ពេល​វេលា បើទោះបី​សម្ភារ​​​ដែល​បាន​​ចែក មិនអាច​ឆ្លើយ​តប​​ទៅតាមទំហំ​នៃ​ការ​ខូចខាតក៍ពិតមែន តែជាការចែក​រំលែក​​នៅ​ពេល​​​​ជួប​​​គ្រោះមហន្តរាយ ដូច​យើង​​ដឹង​ស្រាប់​ហើយ​ថា​ជំនួយ និង សម្ភារទាំងនេះ​គឺបានមកពី​សប្បុរសជន​​​ទាំង​ក្នុង និង ក្រៅខេត្ត​ដែល​បាន​​ឧបត្ថម្ភ​ដល់​សាខាពេលកន្លងមក ។
ឯកឧត្តម  ក៏បានផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវថែរក្សាសុខភាព មាន​អនាម័យ​​ល្អក្នុងការរស់នៅ ដាំដើមឈើជុំវិញផ្ទះដើម្បី​ការពារនៅពេលមាន​ខ្យល់​​បក់​បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាពពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅ​កុំឱ្យ លេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ ហើយ​ប្រឹងប្រែង​ប្រកបរបរបន្ថែម​ទៀត ដើម្បីលើកស្ទួយកម្រិតជីវភាព​គ្រួសារ ត្បិត​អំណោយ​ដែល​បានផ្តល់ជូន​នាពេលនេះ គឺ​បាន​​ជួយ​សម្រាលការ​លំបាកមួយគ្រាតែប៉ុណ្ណោះ ។
អំណោយដែល បានចែកជូនដល់គ្រួសាររងគ្រោះទាំង ៥៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ  កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ  ក្រម៉ា សារុង )  ថវិកា ៥០០,០០០ រៀល ។





ដោយឡែកគ្រួសាររងគ្រោះទាំងស្រុង ៧ គ្រួសារក្នុង ១ គ្រួសារទទួលបានបន្ថែម ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ ថវិកា ២០០,០០០ រៀល ។ ចូលបុណ្យគ្រួសារក្មេងលង់ទឹកស្លាប់ម្នាក់  អង្ករ ៥០ គ.ក្រ ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន ១ កញ្ចប់ ថវិកា មួយចំនួន 
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះទាំង ៥៣ គ្រួសារក្នុង ១ គ្រួសារ ថវិកា ២០០,០០០ រៀល ឧបត្ថម្ភដល់កងកម្លាំង និងប្រជាការពារដែលបានជួយរុសរើ​និងសាងសង់ផ្ទះឡើងវិញ ថវិកា ៧,០០០,០០០ រៀល និងថវិកាចូលបុណ្យក្មេងលង់ទឹកតាមរយៈ​សាខាកាក​បាទ​ក្រហមកម្ពុជា​ខេត្ត​ ថវិកា ១,០០០,០០០ រៀល ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages