អបអរសាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង ប្រមូលថវិកាពីសប្បុរសជនបានជាង៥៧ម៉ឺនដុល្លារ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, May 6, 2019

អបអរសាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង ប្រមូលថវិកាពីសប្បុរសជនបានជាង៥៧ម៉ឺនដុល្លារ


(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធីមិទ្ទីញ រំឮកខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដែលបានរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដោយមានការជួយ ឧបត្ថម្ភគាំទ្រពីសប្បុរសជន បានថវិកាចំនួនជាង៥៧ម៉ឺនដុល្លារ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា អង្គមិទ្ទីញយើងនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត ដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ តាមរយៈការជួយសម្រាល ជនរងគ្រោះដោយគ្រោះមហន្តរាយនានា និងការថែទាំសុខភាពតាមសហគមន៍ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត។






លោកស្រីសូមអំពាវនាវ ដល់សប្បុរសជនទាំងអស់ សូមបន្តកិច្ចខិតខំចូលរួមចំណែកជួយ និងសហការគ្នាឲ្យបានយ៉ាងសកម្ម និងរស់រវើកឲ្យប្រែក្លាយជាកម្លាំងចលករ របស់កាកបាទក្រហមកម្ពុជា សម្រាប់ដោះស្រាយ រាល់បញ្ហាប្រឈមទាំងឡាយរបស់ប្រជាជន ក្នុងអត្ថន័យបាវចនាសង្គ្រោះជីវិតផ្លាស់ប្តូរផ្នត់គំនិត (ធ្វើឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបាន កាន់តែឆ្ងាយជាងមុន) ដោយឈរលើគោលការណ៍គ្រឹះ ទាំង៧ របស់ចលនា ក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា» «រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» «វប្បធម៌ ចែករំ លែកចាប់ ផ្តើមពីខ្ញុំ» «រួមគ្នាអនុវត្ត» «ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះអគ្គិភ័យ» «ការលើកកម្ពស់សុខភាពស្ត្រី ទារក និងកុមារ គឺជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព»




លោកស្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំ សាខា អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំ តាមដានសភាពការណ៍ ដែលបានកើតឡើង ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅ តាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»៕ ដោយ៖ភក្ដី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages