ពិធីប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩ នៅសាលាបឋមសិក្សា ២ធ្នូ ស្រុករំដួល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, June 1, 2019

ពិធីប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩ នៅសាលាបឋមសិក្សា ២ធ្នូ ស្រុករំដួល


(ស្វាយរៀង): នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩ នៅសាលាបឋមសិក្សា ២ធ្នូ ភូមិថ្នា ឃុំថ្នាថ្នង់ ស្រុករំដួល នាំយកសម្ភារសិក្សា និងថវិកា របស់លោក ឌី វិជ្ជា និងលោកជំទាវ មកចែកជូនដល់លោក លោកស្រីជាក្រុមប្រឹក្សាឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ  ក្មួយកុមារា កុមារី សិក្សានុសិស្ស សរុបចំនួន ១៨៨នាក់ ។









ក្នុងពិធីនោះដែរ លោកបានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសសយក ខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ចុះជួយស្រុករំដួល ចុះមកពិនិត្យនិងព្យាបាលជូនដល់អាណាព្យាបាលសិក្សានុសិស្សចំនួនប្រមាណ១០៩ នាក់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង និងមានការចូលរួមពី លោកអនុប្រធានការិយាល័យអប់រំ ស្រុក ក្រុមប្រឹក្សាឃុំ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបវត្តមានចំនួន២៩៧ នាក់ ៕ ដោយ:ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages