(ស្វាយរៀង): អបអរសាទរខួបទី៧០ ទិវាកុមារអន្តរជាតិ០១
មិថុនា លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង
បានចូលរួមអបអរសាទរកម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា
នៅបឋមសិក្សាព្រៃតាញ៉យ
បានចែកសំភារៈសិក្សាដល់ក្មួយៗសិក្សានុសិស្សរៀននៅសាលាបឋមសិក្សាព្រៃតាញ៉យ
ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ដោយមានការចូលរួមពី គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍
គណៈកម្មាធិការ សសយក ឃុំខ្សែត លោកនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា
លោក អនុប្រធាន សសយក
ខេត្តស្វាយរៀងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ
និងសិស្សានុសិស្ស ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា និងលោក
ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជន ខេត្តស្វាយរៀង ហើយបានចែកជូនសម្ភារៈសិក្សា
ដល់សិស្សានុសិស្ស ចំនួន ២៤១នាក់ បានឧបត្ថម្ភថវិកា និងអាវ ដល់លោកគ្រូ អ្នកគ្រូ
ចំនួន៧នាក់ ៕ ដោយភក្ដី





No comments:
Post a Comment