(ស្វាយរៀង): នៅថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ
ឯកស័ក២៥៦៣ ត្រូវនឹង ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត
និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់
ខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាប្រចាំឆមាសទី១
និងដាក់ទិសដៅបន្ត លើការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់
ដើម្បីកាត់បន្ថយភាពក្រីក្រ
និងមានការចូលរួមពីលោកស្រីព្រះរាជអាជ្ញារងអបសាលាដំបូងខេត្ត
លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល
តំណាងស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានអនុគណៈកម្មការទាំង៨ ស្រុក ក្រុង
តំណាងទីចាត់ការអន្តរវិស័យ លោកប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ
លោក លោកស្រីប្រធានមន្ទីរនានា លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ
នៃមន្ទីរសុខាភិបាលខេត្ត ។
កិច្ចប្រជុំផ្តោតទៅលើ ៖
-ករណីអ្នកដើរចាក់ថ្នាំឈ្មោះ ព្រាប សេ នៅឃុំសំឡី
ស្រុកកំពង់រោទិ៍ដែលបានចាក់ថ្នាំបណ្តាលអោយប្រជាជនម្នាក់ស្លាប់នាពេលកន្លងមក
-ដាក់វិធានការច្បាប់
និងនីតិវិធីច្បាប់ដើម្បីទប់ស្កាត់ចំពោះអ្នកបន្តរកសុីដើរចាក់ថ្នាំខុសច្បាប់
បញ្ជូនទៅស្ថាប័នតុលាការ
-បិទបង្ហាញឈ្មោះអ្នករកសុីដើរចាក់ថ្នាំខុសច្បាប់នៅមុខសាលាឃុំ
សង្កាត់ ដើម្បីអោយប្រជាជនបានដឹងនិងស្គាល់ កុំអោយប្រជាជនទៅរកសេវាខុសច្បាប់បន្តទៀត
-ស្រាវជ្រាវប្រភពថ្នាំពេទ្យដែលក្រុមអ្នករកសុីដើរចាក់ថ្នាំខុសច្បាប់យកមកប្រើ
ដើម្បីមានវិធានការទប់ស្កាត់
កន្លែងលក់ឱសថទាំងនោះ
-ពង្រឹងសមត្ថភាព
និងការផ្ដល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
បែងចែកកាលវិភាគវេនយាមរបស់បុគ្គលិកអោយបានច្បាស់លាស់
ដើម្បីផ្តល់សេវាប្រកបដោយគុណភាពក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់ប្រជាជន
-ធ្វើផែនការផ្សព្វផ្សាយអប់រំអំពីការលុបបំបាត់ឱសថក្លែងក្លាយ
និងសេវាសុខាភិបាលខុសច្បាប់ ដល់អនុគណៈកម្មាការ ក្រុងស្រុកទាំង៨
និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាការក្នុង១ឆ្នាំយ៉ាងតិច៤ដង
ដើម្បីដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្ត
-ជំរុញអោយបុគ្គលិកសុខាភិបាលរបស់រដ្ឋ
និងអ្នកប្រកបរបរវីជ្ជាជីវៈសុខាភិបាលត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈសុខាភិបាលអោយបានគ្រប់ៗគ្នា
-សូមអោយអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការក្នុងការលុបបំបាត់ឱសថក្លែងក្លាយ
និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសស្ថាប័នតុលាការ (សាលាដំបូងខេត្ត
និងអយ្យការអមសាលាដំបូងខេត្ត) ៕ ដោយ:ភក្តី






No comments:
Post a Comment