អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 5, 2019

អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់


(ស្វាយរៀង): នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយក អំណោយ មនុស្សធម៌ចុះសួរសុខទុក្ខ និង ចែកអំណោយដល់គ្រួសារដែលរងគ្រោះដោយសារខ្យក់កន្ត្រាក់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ នៅស្រុករំដួលប៉ះពាល់ចំនួន ២៩ ខ្នង នៅឃុំម៉ឺនជ័យ២៣ខ្នង ទាំងស្រុង៥ខ្នង តិចតួច១៨ខ្នង ឃុំស្វាយចេក ៦ខ្នង ខូចខាតទាំងស្រុង២ខ្នង តិចតួច៤ខ្នង នៅឃុំចន្ត្រី ស្រុករមាសហែក ខូចខាតទាំងស្រុង១ខ្នង សរុបចំនួន៣០ខ្នង ក្នុងនោះខូចខាតទាំងស្រុង៨ខ្នង តិចតួច២២ខ្នង ដែលពិធីនេះធ្វើនៅសាលាឃុំម៉ឺនជ័យ ។







លោកស្រី ពៅ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី សំណាក់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌ សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយ ឡើយ និងសូមចូលរួមសោកស្តាយ ជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើ ឲ្យ ខូចខាត ទ្រព្យ សម្បត្តិ ផ្ទះសំបែង ដែលនេះជា បាតុភូត ធម្មជាតិដែលយើងនឹកស្មានមិនដល់ ជាមួយនេះ លោក ជំទាវ បានថ្លែងនូវ ការ អរគុណចំពោះអាជ្ញាធរដែនដី និង កងកម្លាំងនៅមូលដ្ឋានទាំងអស់ដែលបានជួយ អន្តរាគមន៍ សង្គ្រោះបាន ទាន់ ពេលវេលា និងបានជួយសាងសង់ ផ្ទះជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារ គ្រោះ មហន្តរាយនេះ ។
លោកស្រីក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ មាន ការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទ ទូរសព្ទ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗដែលជាប្រភពចម្លងអគ្គិសនី នៅពេលមានភ្លៀងធ្លាក់ ដែល ងាយនឹងបង្ក ឲ្យ មានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ រកកន្លែង ដែលមាន សុវត្ថិភាព ត្រូវមើលថែទាំ កូនចៅ ឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេង ទឹកដែលអាចបង្កឲ្យ មាន គ្រោះថ្នាក់ ដោយករណីលង់ទឹក ត្រូវថែរក្សា សុខភាព និង មានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារ បង្ករបង្កើន ផល នារដូវ វស្សាហ៍ ខាងមុខឲ្យបានទាន់ពេលវេលា ចូលរួម និងជួយ អប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និង ជៀស ឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ។






អំណោយដែលបានចែកជូនគ្រួសាររងគ្រោះទាំងស្រុង ៨ គ្រួសារក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសារ រងគ្រោះ តិចតួច ២២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ថវិកា ៥០.០០០ រៀល សម្រាប់ទិញសម្ភារ ជួសជុល ផ្ទះ ឡើងវិញ ៕ ដោយ:Win



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages