ពិធីប្រកាស លោក វណ្ណ សុមុន្នី ចូលកាន់មុខតំណែងជាភិបាលរងក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, June 7, 2019

ពិធីប្រកាស លោក វណ្ណ សុមុន្នី ចូលកាន់មុខតំណែងជាភិបាលរងក្រុងបាវិត



(ស្វាយរៀង): នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ក្រោមអធិបតីភាពលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែង លោក វណ្ណ សុមុន្នី ជាភិបាលរងក្រុងបាវិត និងមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននានាក្នុងខេត្ត ក្រុង មន្ត្រីរាជការ កងកម្លាំងគ្រប់ផ្នែកចូលរួមជាច្រើនរូបផងដែរ នៅសាលប្រជុំសាលាក្រុងបាវិត ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់គណៈអភិបាលក្រុង អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ឱ្យយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖





១- ត្រូវរួមគ្នាពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ បែងចែកតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលក្រុងឲ្យបានច្បាស់លាស់។
២- ថែរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។
៣- ចូលរួមសហការការពារដំណើរការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើស លួច ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
៤- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅទីប្រជុំជនក្រុង ឲ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ល្អ។




៥- ខិតខំបង្រួមទំនាស់ និងពង្រីកការដោះស្រាយនូវរាល់ទំនាស់ផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានរបស់ក្រុងបាវិត។
៧- បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ឲ្យបានល្អស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៨- បន្តទប់ស្កាត់ និចាត់វិធានការឲ្យបានម៉ឺងម៉ាត់ នូវរាល់សកម្មភាពរំលោភដីចំណីផ្លូវ ចំណីទន្លេ ព្រែក និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀត ទន្ទឹមនេះក្នុងនាមជាមន្ត្រីសាធារណៈ ក៏ត្រូវជៀសវាងឲ្យបាននូវរាល់សកម្មភាព ដែលបង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋផងដែរ ៕ ដោយ:ភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages