(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា
ឆ្នាំ២០១៩នេះ ក្រុមមន្ត្រីជំនាញកកាំងកុងត្រូលខេត្ត ដឹកនាំដោយលោក ផឹង និល បានចុះពិនិត្យមុខទំនិញជាច្រើនមុខ
នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ជាពិសេសបានពិនិត្យទៅលើបន្លែជាច្រើនមុខ សម្រាប់បងប្អូនប្រជាពលរដ្ឋ
ទិញយកធ្វើបន្លែនំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩
ខាងមុខនេះដើម្បីធានានូវសុខភាពបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាន កុំអោយមានបញ្ហាអ្វី
។
លោក ផឹង និល បានឲ្យដឹងថា: ដោយមានការណែនាំពីលោក ប៉ាន
សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រុមការងារកាំកុងត្រូវ
ក្នុងខេត្តស្វាយរៀង បានធ្វើការពិនិត្យទំនិញជាច្រើនមុខ
ទាំងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ក្នុងផ្សារវាលយន្តនេះ
ជាលទ្ធផលបានរកឃើញសារធាតុគីមីដាក់នៅលើងៀតបបែលចំនួន១៥គីឡូក្រាម ហើយត្រូវបានមន្ត្រីជំនាញ ដកហូតយកទៅដុតកម្ទេចចោលទាំងអស់
។
លោកក៏បានបញ្ជាក់ថា: ការចុះពិន្យជាប្រចាំនេះ
គឺដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារ ហើយជាការទទួលខុសត្រូវរួមគ្នា
ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ
ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត សូមបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូល
មានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា
កាលបរិច្ឆេទ និងគុណភាព ឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ ៕ ដោយ:ភក្តី

























No comments:
Post a Comment