(ស្វាយរៀង): នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ លោក តូច
ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត
បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី”តួនាទីរបស់និយោជក
ក្នុងការលើកកម្ពស់ការផ្ដល់សេវាការងារ និងព៌ត័មានទីផ្សាការងារនៅកម្ពុជា” ក្នុងនោះមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងក្រុងស្វាយរៀង
លោកអនុប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក
លោកស្រីតំណាងសាកលវិទ្យាល័យស្វាយរៀង
លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកប្រធានការិយាល័យ
មុខរបរនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លេខាធិការដ្ឋានសសយកខេត្ត លោក
លោកស្រីមកពីអង្គភាព ស្ថាប័ន ធនាគារ សហគ្រាស គ្រឹះស្ថាន អង្គការ និងសហជីព ។
លោក តូច ប៉ូលីវ៉ា បានមានប្រសាសន៍សំខាន់ៗ
ក្នុងកិច្ចប្រជុំនោះថា៖
-សូមឲ្យមជ្ឈមណ្ឌលការងារ បន្តសហប្រតិបត្តិការជាមួយ
ស្ថាប័នរដ្ឋ និងឯកជន ឲ្យកាន់តែល្អបន្ថែមទៀត និងជួយផ្សព្វផ្សាយព័ត៌មានការងារ
ឲ្យទាន់ពេលវេលា ព្រមទាំងជួយផ្សព្វផ្សាយស្ដីពីវគ្គបណ្ដុះបណ្ដាលបង្រៀនសរសេរ
ប្រវត្តិរូបសង្ខេប ឲ្យបានទូលំទូលាយដល់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅ
-មជ្ឈមណ្ឌលការងារ ពង្រឹង និងពង្រីកសេវារបស់ខ្លួន
ក្នុងការជួយសម្របសម្រួលដល់ការជ្រើសរើសបុគ្កលិកឲ្យចូលបម្រើការងារមានតម្លាភាព
និងសមធម៌
ព្រមទាំងជួយលុបបំបាត់ការទារកំរ៉ៃជើងសារដើម្បីទទួលបានការងារដែលជនឆ្លៀតឱកាសបន្លំយកពីកម្មករ
-អង្គភាពពាក់ព័ន្ធជួយបណ្ដុះបណ្ដាលដល់អ្នកស្វែងរកការងារធ្វើ
ឲ្យពួកគាត់កាន់តែយល់ដឹងពីវិធីសាស្ត្រស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព
និងងាយស្រួល។
-ស្នើអោយស្ថាប័នអប់រំបណ្ដុះបណ្ដាលជួយពង្រឹងសមត្ថភាពរបស់សិស្ស/និស្សិត
ក្រោយបញ្ចប់ការសិក្សាមានសមត្ថភាពគ្រប់គ្រាន់
និងស្របទីផ្សារការងារដែលនិយោជកត្រូវការ។
-បណ្តាលក្រុមហ៊ុន សហគ្រាសឯកជន និងនិយោជកទាំងអស់
ត្រូវផ្ញើរបាយការណ៍រៀងរាល់ ៣(បី) ខែម្តងអំពីតម្រូវការកម្លាំងពលកម្ម ជំនាញ មុខរបរ
និងអត្រាប្រែប្រួលនៃចំនួនបុគ្គលិក
មកអោយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត
-បណ្តាលក្រុមហ៊ុន សហគ្រាសឯកជន និងនិយោជកទាំងអស់
ត្រូវគោរពច្បាប់ និបទប្បញ្ញត្តិនានាដោយត្រូវផ្តល់ ឯកសារព័ត៌មាន
និងទិន្នន័យតាមទម្រង់ដែលបានចងក្រងរួច ឬតាមទម្រង់កម្រងសំណួរ
ឬទម្រង់ស្ថិតិរបស់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ ៕ ដោយ:ភក្តី





No comments:
Post a Comment