ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករំដួល អាណត្តិទី៣ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 20, 2019

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករំដួល អាណត្តិទី៣


(ស្វាយរៀង): នៅថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករំដួល អាណត្តិទី៣ ក្រោមអធិបតីភាពលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីមន្រ្តីរាជការសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុកអាណត្តិថ្មី គណៈអភិបាលស្រុក មន្រ្តីសាលាស្រុក មេបញ្ជាការកងកម្លាំងទាំង៣ក្នងស្រុក ប្រធាន អនុប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១០ លោកប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប្រធានមណ្ឌលសុខ ភាពទាំង៤ក្នុងស្រុក ។






លោក តូច ប៉ូលីវ៉ា ក្នុងនាម​ឯកឧត្ដមអភិបាល​ខេត្ត សូម​សំដែង​នូវ​ការ​អបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុករំដួល នៃ​ខេត្តស្វាយរៀង ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ ដែលជា​សមាជិក សមាជិការ ​ក្រុមប្រឹក្សាឃុំ ដែលជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ស្រុក ឲ្យ​កាន់​រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ម្យ៉ាងវិញទៀតការពង្រឹង​សាមគ្គីភាព​ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ដោយ​ឈរលើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាពជា​ម្ចាស់របស់​មន្ត្រី​នៅក្នុង​បំពេញ​តួនាទីភារកិច្ច​របស់ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើ​ឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មានការ​អភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង។​





លោកបានបញ្ជាក់ថា: គណៈបញ្ជាការ​ឯកភាព​ស្រុកត្រូវ​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ឲ្យ​បង្កើន​ការ​ថែរក្សា​ការពារ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ស្រុកទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធាន​ការសំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួមគ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេសករណីក្មេងលង់ទឹកដែលជាបញ្ហាប្រឈមមួយដែលតែងកើតមានឡើងនៅតាមបណ្ដាលឃុំក្នុងស្រុក បង្រ្កាប់បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់​ និង​ល្បែងស៊ីសង​ខុសច្បាប់ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយត្រូវផ្តល់លើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅ​គ្រប់​មូលដ្ឋាន​ក្នុងស្រុក ៕ ដោយ:ភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages