ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ក្រុងបាវិត អាណត្តិទី៣ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 19, 2019

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ក្រុងបាវិត អាណត្តិទី៣


(ស្វាយរៀង)៖ ពិធី ប្រកាស ចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ក្រុង បាវិត អាណត្តិ ទី ៣ ក្រោម អធិបតីភាព លោក ជុំ ហាត ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក រស់ ផា រិ ទ្ធ អភិបាលរង ខេត្ត លោក ពេជ្រ សាវ៉ា ន់ ទីប្រឹក្សា ក្រសួង មហាផ្ទៃ
នៅ ព្រឹក ថ្ងៃ ពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព . ស .២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នេះ នៅ សាល ប្រជុំ សាលាក្រុង បាវិត និងមានការចូលរួម ពី ក្រុម ការងារ ថ្នាក់ដឹកនាំ មន្ត្រី សាលាក្រុង និង អ្នក ពាក់ព័ន្ធ ទាំងអស់ ជាច្រើន នាក់ទៀត ។



លោក ជុំ ហាត មានប្រសាសន៍ថា: ក្នុងនាម ក្រុមប្រឹក្សា ខេត្ត និង ក្នុងនាមលោកផ្ទាល់ សូម សំដែង នូវ ការ អបអរសាទរ កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សា ក្រុង បាវិត នៃ ខេត្តស្វាយរៀង ដែល ត្រូវបាន តំណាង ប្រជាពលរដ្ឋ គឺ សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា អង្គ បោះឆ្នោត បាន បោះឆ្នោត ផ្តល់ សេចក្តីទុកចិត្ត ដើម្បី បន្ត ដឹកនាំ ខេត្ត ឲ្យ កាន់ រីកចម្រើន លើ គ្រប់ វិស័យ ថែមទៀត ។លោក បាន បន្តទៀតថា: ការពង្រឹង សាមគ្គីភាព ឯកភាព ផ្ទៃក្នុង ក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការ និង កងកម្លាំង មាន សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ដោយ ឈរលើ មូលដ្ឋាន លើកកម្ពស់ ប្រសិទ្ធភាព ការងារ ការគោរព ច្បាប់ គោលការណ៍ នានា របស់ រដ្ឋ និង ពង្រឹង របៀបរបប ធ្វើការ ដើម្បី លើកកម្ពស់ ការ ទទួលខុសត្រូវ និង ភាពជា ម្ចាស់ របស់ មន្ត្រី នៅក្នុង បំពេញ តួនាទី ភារកិច្ច របស់ខ្លួន សំដៅ អភិវឌ្ឍ មូលដ្ឋាន និង ឆ្លើយតប ចំពោះ តម្រូវការ របស់ ប្រជាពលរដ្ឋ គឺ ធ្វើ ឲ្យ យើង សម្រេច គោលដៅ មូលដ្ឋាន មានការ អភិវឌ្ឍ និង ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ កាន់តែ ប្រសើរ ឡើង ។





លោកក៏បានបញ្ជាក់ថា: គណៈបញ្ជាការ ឯកភាព ក្រុង ត្រូវ ដឹកនាំ អាជ្ញាធរ មូលដ្ឋាន កងកម្លាំង មាន សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ឲ្យ បង្កើន ការ ថែរក្សា ការពារ សន្តិសុខ និង សណ្តាប់ធ្នាប់ សាធារណៈ ក្នុង ក្របខណ្ឌ ខេត្ត ទាំងមូល ដោយ ត្រូវ យកចិត្តទុកដាក់ លើ វិធាន ការសំខាន់ៗ ក្នុងនោះ ត្រូវ ជំរុញ លើកទឹកចិត្ត ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ឲ្យ ចូលរួម អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ដើម្បី រួមគ្នា បង្ការ ទប់ស្កាត់ នៅតាម មូលដ្ឋាន រៀងៗ ខ្លួន ជាពិសេស បទល្មើស គ្រឿងញៀន ខុសច្បាប់ ការជួញដូរ មនុស្ស សកម្មភាព លួច ឆក់ ប្លន់ និង ល្បែងស៊ីសង ខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ៕ ដោយ:ភក្តី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages