(ស្វាយរៀង): នៅថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨
ខែមិថុនា ឆ្នាំ២០១៩នេះ សសយកខេត្តស្វាយរៀង
បានធ្វើសកម្មភាពមួយចំនួនដូចជា:
*សកម្មភាពទី១ :
គណៈកម្មាធិការ ស.ស.យ.ក
ស្រុករំដួល និង គណៈកម្មាធិការ ឃុំកំពង់ចក បានដឹកនាំ យុវជន សសយក គៀងគរថវិកា
ចងជាផ្កាប្រាក់មួយដើម ដែលមានតម្លៃចំនួន ៤៧៣,៧០០រៀល ដើម្បីចូលបុណ្យកសាងសាលាឆាន់
ស្ថិតនៅវត្តលក្ខរាជា ភូមិលក្ខរាជា ឃុំ កំពង់ចក ស្រុករំដួល ។
*សកម្មភាពទី២ :
ក្រុមការងារសសយកចុះជួយស្រុកស្វាយទាប និងគណៈកម្មាធិការ
ស្រុក បានទៅសួរសុខទុក្ខ លោក វ៉ា វុទ្ធី ជាជំនួយការគណកម្មាធិការស្រុកស្វាយទាប
ដែលគាត់មានជំងឺ សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
បានជូនថវិកាដល់អ្នកជំងឺផងដែរ។ ។
*សកម្មភាពទី៣ :
គណៈកម្មាធិការ សសយក
ស្រុករមាសហែក រួមជាមួយសមាជិក សមាជិការ បានចូលរួមរំលែកទុក្ខ
និងនាំយកថវិកាចូលបុណ្យដល់ក្រុមគ្រួសារ អ្នកស្រី ឡឹក ស្រីតូច ប្រធានគណកម្មាធិការ
សសយក ឃុំដូង ស្រុករមាសហែក ដែលម្ដាយរបស់គាត់បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមិថុនា
២០១៩ ៕ ដោយ:ភក្កី





No comments:
Post a Comment