(ស្វាយរៀង): នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោក តូច
ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី
“ផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល
និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស
“
ក្នុងនោះមានការអញ្ជើញចូលរួមពី
លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានការិយាល័យថែទាំសុខភាពនៃបសស លោកប្រធានការិយាល័យប.ស.សសាខាខេត្តស្វាយរៀង
លោក លោកស្រី ជាមន្ត្រីនៃអង្គភាពបសស លោក លោកស្រី ជាតំណាងមន្ទីរពេទ្យបង្អែក
មណ្ឌលសុខភាព ចំណុះរដ្ឋបាលខេត្ត វិស័យសុខាភិបាលឯកជន
និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង ។
អង្គសិក្ខាសាលានេះដែលធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពក្រមសីលធម៌វិជ្ជាជីវៈ
និងការយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មន្ត្រីរាជការ អតីតយុទ្ធជន
ដែលមានប័ណ្ណ បសស
ជាពិសេសចូលរួមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពកម្មករ កម្មការិនី
ដោយលើកយកចំនុចសំខាន់នៃ
ដំណើការទូទាត់សំណង់ ផ្នែកថែទាំសុខភាពរបស់បសស
នីតិវិធីនៃការទូទាត់សំណងជូនមូលដ្ឋានសុខាភិបាលសាធារណៈ
និងយន្តការនៃការទូទាត់ និងឯកសារយោងក្នុងការស្នើសុំការទូទាត់សំណង ។
លោកអភិបាលរងខេត្ត
បានសំណូមពរដល់អង្គភាពពាក់ព័ន្ធចំណុចសំខាន់ដូចជា:
១-ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម
សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ស្តីពីការងារ ហើយបសស
ខិតខំធ្វើអោយរបបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងថែទាំសុខភាព
ឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីធានាការផ្តល់សេវាឱ្យមានប្រសិទ្ធិភាព
តាមរយៈការផ្តល់ឱកាសឱ្យវិនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិច ១ដង ក្នុង១ឆ្នាំ
សម្រាប់ជាមូលដ្ឋានផ្សព្វផ្សាយដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន
និងកម្មករនិយោជិតឱ្យយល់ពីសិទ្ធិរបស់ខ្លួន ។
២-និយោជក នាយក ម្ចាស់សហគ្រាស គ្រឹះស្ថាន
ទាំងអស់សូមចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម
សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឲ្យមាន
ប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត
និងបង់ភាគទានបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រងហានិភ័យការងារ
និងរបបធានារ៉ាប់រងសុខភាព ដើម្បីកុំឲ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត។
៣-
គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ បសស ជំរុញពង្រឹង
និងអនុវត្តតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋ ឱ្យមានគុណភាព
ប្រសិទ្ធិភាព និងទាន់ពេលវេលា។
៤-សូមឲ្យអង្គភាព មន្ទីរ
និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម
ក្នុងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែក
អភិវឌ្ឍន៍សង្គមជាតិយើងឲ្យមានការរីកចំរើន និងភាពសុខដុមរមនា ៕ ដោយ:ភក្តី










No comments:
Post a Comment