កិច្ចប្រជុំប្រកាសសមាសភាព របស់ក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, June 15, 2019

កិច្ចប្រជុំប្រកាសសមាសភាព របស់ក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា


(ស្វាយរៀង): នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង និងប្រកាសសមាសភាព របស់ក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក លឹម សុភាព អភិបាលរងស្រុករំដួល លោក គឹម ញ៉ាញ់ មេឃុំថ្នាធ្នង់ លោក លោកស្រី ជាសមាជិក សមាជិការក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ លោកលោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិទាំង៧ភូមិរបស់ឃុំថ្នាធ្នង់ លោកនាយក អនុវិទ្យាល័យ និងសាលាបឋមសិក្សា យុវជន សសយក ឃុំ ។




ក្នុងកិច្ចប្រជុំនោះដែលបានផ្តោតទៅលើចំនុចសំខាន់ដូចជា ៖
-១.ប្រកាសសមាសភាពក្រុមការងារ
-២.តួនាទីភារកិច្ចរបស់ក្រុមការងារអោយស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ:០១ សណន ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានីខេត្ត ក្នុងការបំពេញបេសកម្ម




-៣.អំពីសភាពការណ៍ទូទៅពាក់ព័ន្ធនឹងល្បិចកលរបស់ទណ្ឌិត សមរង្សុី ដែលតែងតែប៉ុនប៉ងអោយកើតមានបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកុំអោយជឿតាមល្បិចកលដ៏ខ្មៅកខ្វក់នេះ
-៤.ដាក់ទិសដៅការងារដោយរៀបចំវេទិការសាធារណៈអោយស្របតាមកាលវិភាគកំនត់ និងបានគ្រប់ទីកន្លែងក្នុងឃុំ ៕ ដោយ:ភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages