(ស្វាយរៀង): នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
បន្ទាប់ពីទទួលបានព័ត៌មានដ៏សែនរន្ធត់ និងក្រៀមក្រំនេះមក លោកស្រី ដួង វណ្ណា
អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយលោកស្រី ពៅ
សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខានាំយកបច្ច័យ ទេយ្យទានទៅចូលរួមរំលែកទុក្ខ
ដល់ក្រុមគ្រួសារសព ។
លោកស្រី ដួង វណ្ណា
បានចូលរួមសម្តែងនូវក្តីរន្ធត់ក្រៀមក្រំឥតឧបមា លោកជំទាវបានដឹកនាំ
ក្រុមការងារសាខាយកថវិកា និងសម្ភារៈមួយចំនួន ជូនដល់គ្រួសារនៃសព លោកជំទាវតំណាង
គណៈកម្មាធិការសាខា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយថវិកាដ៏តិចតួចស្តួចស្តើងទាំងនេះមិនអាចជួយទុក្ខលំបាកដល់បងប្អូនទាំងស្រុងនោះទេ
គ្រាន់តែអាចជួយសម្រួលបានមួយគ្រាតែប៉ុណ្ណោះ និងសូមបួងសួង
សូមវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
លោកស្រីក៏បានប្រគល់ជូនដល់គ្រួសារសពនូវអង្ករ ១០០ គ.ក្រ
ទៀន ២ គ.ក្រ ធូប ២ ដុំ ទេយ្យទាន ២ កញ្ចប់ ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ២ កេស
និងថវិកាចូលបុណ្យ ៥០០,០០០ រៀល លោកជំទាវឧបនាយករដ្ឋមន្ត្រី
ម៉ែន សំអន ឧបត្ថម្ភថវិកាចូលបុណ្យតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន ៥០០,០០០ រៀល ។
សូមបញ្ជាក់ផងដែរថា: កាលវេលាម៉ោង ៩:៣៥ នាទីព្រឹកមិញនេះ
មានករណីផ្ទុះគ្រាប់បែកក្រសាំងដែលទុកចោលក្រោមជង្រុកស្រូវអស់រយៈពេលច្រើនឆ្នាំ
ហើយបានរើសមកដំបំបែកដើម្បីទុកលក់អេដចាយ ក៍បណ្តាលឲ្យផ្ទុះស្លាប់មនុស្ស២នាក់
-១ ឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ឆ្នាំ
-២ ឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ
អ្នកទាំងពីរមានទីលំនៅភូមិ សំបួរ ឃុំសំបួរ ស្រុកស្វាយទាប
ខេត្តស្វាយរៀង ៕ ដោយ:ភក្តី







No comments:
Post a Comment