(ស្វាយរៀង):
មានករណីផ្ទុះគ្រាប់បែកសល់ពីសង្គ្រាមស្លាប់២នាក់ យាយនិងចៅ
កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ
មានករណីផ្ទុះគ្រាប់បែកសល់ពីសម័យសង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង នៅភូមិសំបូរ
ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
មន្ដ្រីនគរបាលស្រុកស្វាយទាបបានប្រាប់ឲ្យដឹងថា:
ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ភ្លាមៗ នៅកនែ្លងកើតហេតុ
ដោយម្នាក់ជាជីដូន និងម្នាក់ទៀតជាចៅ ។
-ទី១៖ឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ឆ្នាំ
ត្រូវជាយាយ
-ទី២៖ឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ
ត្រូវជាចៅ អ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ ។
សម្រាប់មូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ
សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ
ពោលនៅពេលនេះកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ។
ប្រជាពលរដ្ឋរស់នៅជិតគ្មាបានឱយដឹងថា:
គ្រាប់បែកនោះនៅក្នុងកេះក្រោមជង្រុកស្រូវជនគ្រោះ មិនដឹងមានកាលណាមកទេ តែយាយរើឃើញក៏យកមកដំក្នុងបំណងលក់អោយអេតចាយ
ចំណែកចៅកំពុងតែយោលប្អូននៅក្នុងផ្ទះ ស្រាប់តែលឺយាយដំពូកៗៗ
រត់មកមើលហើយក៏ផ្ទុះទូងស្លាប់ទាំងយាយទាំងចៅយ៉ាងអាណោយអាធម៌បាត់ទៅ ៕ ដោយ:ភក្តី




No comments:
Post a Comment