(ស្វាយរៀង): ពិធីហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ
ជាមួយក្រុមការងារយ៉ាងសប្បាយរីករាយ ប្រកបដោយភាពស្និតស្នាលបំផុត នៅថ្ងៃទី៩ ខែមិថុនា
ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត
អនុប្រធានក្រុមការងារចុះជួយស្រុករំដួល លោក ថោង ជេដ្ឋា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត
និងជាប្រធានក្រុមការងារយុវជនចុះជួយស្រុករំដួល លោក អ៊ឹម មេសា
ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត និងតំណាងក្រុង-ស្រុកទាំង៨
ហើយការជួបជុំទទួលទាននំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ មិថុនានេះ
បានធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុនសែន ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទទួលទាននំបញ្ចុក
ដែលជាអត្តសញ្ញាណ ជាតិខ្មែរ ជានំបញ្ចុក សាមគ្គីភាព ឯកភាពជាតិ
និងដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ។
លោក តូច ប៉ូលីវ៉ា បានលើកឡើងទៀតថា: នំបញ្ចុកនេះ
គឺជានំបញ្ចុកកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូចណាមួយ
យកធ្វើជានយោបាយ ពេលហូបជួបជុំគ្នា មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់
មើលងាយប្រទេសជាតិខ្លួនឯងឡើយ ហើយចំពោះការហូបលើកនេះ គឺនំបញ្ចុកឯកភាពជាតិ សាមគ្គីភាព
ស្នេហាជាតិ ហើយការហូបនំបញ្ចុកថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ពីភាពស្និតស្នាល និងសាមគ្គីរួបរួមយ៉ាងពិតប្រាកដ
។
លោក អ៊ឹម មេសា បានអោយដឹងថា: ការហូបនំបញ្ចុកថ្ងៃនេះ
យើងទាំងអស់គ្នាហូបបណ្តើរ ញញឹមបណ្តើរដាក់គ្នា ដោយក្តីសោមមនស្សរីករាយ
ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា
ដើម្បីឲ្យប្រទេសជាតិសុខដុមរមនា ស្របតាមគោលនយោបាយរួមជាតិតែមួយ
ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើគ្មានសន្តិភាព
គឺគ្មានការអភិវឌ្ឍន៍នោះទេហើយទាំងអស់គ្នាត្រូវរក្សានៅសន្តិភាពទាំងអស់គ្នា ៕
ដោយ:ភក្តី













No comments:
Post a Comment