លោក តូច ប៉ូលីវ៉ា! ចូលរួមហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ ជាមួយបងប្អូនអ្នកភូមិយ៉ាងសប្បាយរីករាយ នៅភូមិធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, June 9, 2019

លោក តូច ប៉ូលីវ៉ា! ចូលរួមហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ ជាមួយបងប្អូនអ្នកភូមិយ៉ាងសប្បាយរីករាយ នៅភូមិធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង


(ស្វាយរៀង): នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុករំដួល និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ បានចូលរួមពិធីដារឆ្លងផ្លូវលំ១ខ្សែ ដែលមានប្រវែង ១៥០០ម៉ែត្រ ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល និងបានចូលរួមហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ ជាមួយបងប្អូនអ្នកភូមិយ៉ាងសប្បាយរីករាយ ប្រកបដោយភាពស្និតស្នាលបំផុត ដែលមានការអញ្ជើញចូលរួមពី លោក ថោង ជេដ្ឋា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនចុះជួយស្រុករំដួល អភិបាលរងស្រុក ក្រុមការងារចុះជួយឃុំថ្នាធ្នង់ ប្រជាការពារភូមិ និងប្រជាពលរដ្ឋផងដែរ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ  ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោសែន ។





ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន  បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ។




រឿងនំបញ្ចុក ហេតុអីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ?
មិចបានជាគេប្រែក្លាយបញ្ហានំបញ្ចុក ឲ្យទៅជារឿងនយោបាយមួយ ថាអ្នកណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល សមត្ថកិច្ចតាមដាន ធ្វើឲ្យអ្នកលក់នំបញ្ចុកមួយចំនួន មានការភ័យខ្លាចទៅទៀត ៕ ដោយ:ភក្តី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages