(ស្វាយរៀង)៖ យើងឃើញហើយថានៅតាមមូលដ្ឋាន ឃុំ សង្កាត់
ក្រុង ស្រុក នៅទូទាំងប្រទេសបានជួបជុំទទួលទាន នំបញ្ចុក តាំងពីព្រឹកព្រលឹម
ថ្ងៃអាទិត្យ ទី០៩ ខែមិថុនានេះ ហើយការជួបជុំនៅក្នុងខេត្តស្វាយរៀងវិញត្រូវបាន
រៀបចំឡើងតាមទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ជួបជុំ
ឮនៅតាមវត្តអារាម និងនៅតាម សាលារៀន ជាដើម។ល។
ហើយការជួបជុំទទួលទាននំបញ្ចុកនៅថ្ងៃអាទិត្យ ទី ០៩
មិថុនានេះ បានធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុនសែន
ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទទួលទាននំបញ្ចុក ដែលជាអត្តសញ្ញាណ
ជាតិខ្មែរ ជានំបញ្ចុក សាមគ្គីភាព ឯកភាពជាតិ
និងដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ។
ដូចយើងឃើញស្រាប់ហើយថា មឆនការរៀបចំ សម្លការី
និងសម្លប្រហើ ព្រមទាំងនំបញ្ចុក រាប់រយគីឡូក្រាម ក្នុងមួយកន្លែងៗ
ក្នុងនោះក៏មានប្រជាជនចូលរួមជាច្រើននាក់ផងដែរ នៅតាមផ្សារ និងកន្លែងនានានៅក្នុងខេត្តស្វាយរៀង
គឺនំ បញ្ចុកនៅថ្ងៃអាទិត្យនេះ ត្រូវបានលក់អស់រលីងម៉ង ៕ ដោយ:ភក្តី
















No comments:
Post a Comment