(ស្វាយរៀង): នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
ក្រោមអធិបតីភាពលោក ម៉ែន វិបុល
ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង
បានអញ្ជើញចូលរួមប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា
១៩៥១-២៨ មិថុនា ២០១៩) ដែលមានសមាជិក សមាជិការ ចូលរួមចំនួន ៩៩៩នាក់
នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ។
លោក ម៉ែន វិបុល
បានអានសារលិខិតរបស់គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១
ដោយមានឈ្មោះដើមថា “គណបក្សប្រជាជន បដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា ។
ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង
និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន
ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ
ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា
អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ
និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ
និងវឌ្ឍនភាពសង្គម ។
លោកបានបន្តទៀតថា: ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើង
នឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ដែលបាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំមកហើយ ។
ដូច្នេះហើយក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់
របស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងនឹងកាន់តែរីកចម្រើនលឿនទៅមុខជានិច្ច ៕
ដោយ:ភក្តី

















No comments:
Post a Comment