(ស្វាយរៀង): នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៩
រដ្ឋបាលខេត្តស្វាយរៀង
បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយះពេល១ឆ្នាំ
រវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ
(វៀតណាម) ក្រោមអធិបតីភាពលោក ម៉ែន វិបុល
អភិបាលខេត្តស្វាយរៀង និងលោក ផាម វ៉ាន់តិន
អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង
និងថ្នាក់ដឹកនាំប្រតិភូខេត្តតៃនិញជាច្រើនរូបទៀត ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានចាត់ទុកកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយះពេល១ឆ្នាំកន្លងមកនេះ
បានទទួលនូវលទ្ធផលល្អៗជាច្រើនដូចជាជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការកាន់រឹងមាំ
និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ)
ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានាដែលមានចែងក្នុងកិច្ចព្រមព្រៀង
ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ
ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច
និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន
ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ
ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ៕ ដោយ:អ៊ុង ភក្តី


















No comments:
Post a Comment