(ស្វាយរៀង): ក្រោមអធិបតីភាពលោក ទ្រី មេង
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត
និងជាប្រធានក្រុមការងារPWG-RWSSH បានអញ្ជើញជាធិបតីក្នុង
កិច្ចប្រជុំបូកសរុបការងារត្រីមាសទី២ លើកទិសដៅត្រីមាសទី៣ ឆ្នាំ២០១៩
របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត
(PWG-RWSSH) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩
និងមានការចូលរួមពី លោកប្រធានក្រុមការងារ PWG-S លោកស្រី
ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោក លោកស្រី អភិបាល. អភិបាលរង ក្រុងbស្រុកទាំង៨ លោក លោកស្រី តំណាងអង្គការអភិវឌ្ឍន៍
និងសមាជិកសមាជិកាអង្គប្រជុំជាច្រើនរូបទៀត ។
លោក ទ្រី មេង បានបន្តថា:
ការផ្គត់ផ្គង់ទឹកស្អាត សុខភាពនិងការលើកកម្ពស់អនាម័យជនបទរបស់ប្រទេសកម្ពុជា
គិតត្រឹមឆ្នាំ២០១៩ ប្រជាជនរស់នៅទីក្រុង/ទីប្រជុំជន ចំនួន៩៥% និង៧០%
នៃប្រជាជនរស់នៅទីជនបទ
ប្រើប្រាស់ប្រភពទឹកកែលម្អក្នុងនោះប្រជាជនរស់នៅទីក្រុង/ទីប្រជុំជនចំនួន៥៥%
និងប្រជាជនរស់នៅទីជនបទចំនួន១៦% ប្រើប្រាស់ទឹកស្អាត ។
ចំណែកអត្រាប្រជាជនរស់នៅទីក្រុង/ទីប្រជុំជនចំនួន៨៨%
និងប្រជាជនរស់នៅទីជនបទចំនួន៧១.២%
មានបង្គន់អនាម័យប្រើប្រាស់យោងតាមទិន្នន័យអង្កេតសេដ្ឋកិច្ច និងសង្គមឆ្នាំ២០១៧ ។លោក តូច ប៉ូលីវ៉ា បានអោយដឹងថា: ដើម្បីពិនិត្យវឌ្ឍនភាព អនុវត្តកម្មវិធី ផ្គត់ផ្គង់ទឹកស្អាត សុខភាពនិងអនាម័យជនបទ ពិភាក្សាកំណត់យន្តការធ្វើផែនការសកម្មភាពសម្រាប់កិច្ចប្រជុំត្រីមាសទី៣ឆ្ន៊ាំ២០១៩ របស់ក្រុមការងារ PWG-RWSSH កំណត់ផែនការរៀបចំពិធីប្រកាសទទួលស្គាល់ស្រុករំដួល ជាសុខសម្រេចបានODF និងរៀនសូត្របទពិសោធពីភាពជោគជ័យលើការងារលើកកម្ពស់អនាម័យ របស់ស្រុករំដួល ជាក់ស្តែងដើម្បីចូលរួមអនុវត្តផែនការ ជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យឆ្នាំ២០១៤-២០២៥ ។
លោកបានបន្តថា:
ដោយមានការខិតខំប្រឹងប្រែងក្រុមការងារ PWG-RWSSH ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
និងអង្គការដៃគូនានាគិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩ នេះស្ថានភាពអនាម័យទូទាំងខេត្តស្វាយរៀង
នេះប្រជាពលរដ្ឋប្រមាណ៩៩.២%មានប្រភពទឹកប្រើប្រាស់
ក្នុងនោះអត្រាប្រជាជនមានទឹកសុវត្ថិភាពប្រើប្រាស់ចំនួន៨៤.៥% និងអត្រាអនាម័យចំនួន៩០%
ក្នុងនោះមានភូមិចំនួន៣៥០ ឃុំចំនួន៣០ និងស្រុកចំនួន២ គឺស្រុកស្វាយទាប និងស្រុករំដួល បានសម្រេចការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF)
៕ ដោយ:អ៊ុង ភក្តី
















No comments:
Post a Comment