កិច្ចប្រជ្រុំពិនិត្យស្ថានភាពមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នាពេលខាងមុខ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 2, 2019

កិច្ចប្រជ្រុំពិនិត្យស្ថានភាពមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នាពេលខាងមុខ


(ស្វាយរៀង): នៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលខេត្ត តំណាងលោកអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង កិច្ចប្រជ្រុំពិនិត្យស្ថានភាពមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នាពេលខាងមុខ ក្រោមអធិបតីភាពលោក ថោង ប៉ូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី លោក លឹម សុធា អគ្គនាយក លោកប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យទាំង១១ចំនុះមន្ទីរ លោក លោកស្រី ប្រធានការិយាអប់រំ យុវជន និងកីឡា ក្រុងស្រុកទាំង៨ លោកនាយក នាយិកា ទីតាំងសាលាទាំង៧ ដែលត្រូវរៀបចំជាមណ្ឌលប្រឡង។






នៅក្នុងកិច្ចប្រជ្រុំពិនិត្យស្ថានភាពមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ លោកអភិបាលរងខេត្ត បានដាក់ទិសដៅមួយចំនួនដូចជា៖
១.ត្រួតពិនិត្យស្ថានភាពមណ្ឌលនិមួយៗ ដូចជាអាគារ តុ កៅអី សិស្ស របងព័ទ្ធជុំវិញ ផ្នែកដំបូលមានការខូចខាតឬបាក់បែកឬទេ រៀបចំប្លង់ទីតាំងសាលាពីចំនុចប្រឈមផ្សេងៗ
២.ពិនិត្យគ្រប់គ្រង់ កម្មករ សន្តិសុខ និងអ្នកលក់ដូរ ដែលស្នាក់នៅក្នុងមណ្ឌល ត្រៀមរកន្លែងស្នាក់នៅខាងក្រៅកំឡុងពេលមុនដំណើរការ និងក្នុងពេលដំណើរការប្រឡងចាប់ផ្ដើម
៣.ពង្រឹងការងារអនាម័យបរិស្ថាន បន្ទប់ទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនីសម្រាប់ប្រើប្រាស់និងបំភ្លឺនៅតាមបន្ទប់នៃមណ្ឌលប្រឡង





៤.សូមអោយលោកគ្រូ អ្នកគ្រូពាំនាំ ខ្លឹមសារទៅពន្យល់ដល់សិស្សដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រឡង និងជម្រាបជូនដល់ឪពុកម្ដាយសិស្សនូវលក្ខខណ្ឌនាថ្ងៃប្រឡង
៥.ធ្វើសំណូមពរលើការខ្វះខាត ករណីដែលលោកនាយក លោកប្រធានមន្ទីរមិនអាចដោះស្រាយបាន មករដ្ឋបាលខេត្តដើម្បីពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា ៕ ដោយ:អ៊ុង ភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages