ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 2, 2019

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា


(ស្វាយរៀង): ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ និងមានការចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។






លោក ម៉ែន វិបុល បានអោយដឹងថា: ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ  ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដោយ លោក ថន ថាវុទ្ធា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ជំនួសលោក ងួន រាំ ដែលត្រូវផ្ទេរភារៈកិច្ចមកបម្រើការងារនៅសាលាខេត្តស្វាយរៀង ។





លោលអភិបាលខេត្តកបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជាៈ
១- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។

៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។














៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។
៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
៩- បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
១០- ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនថែមទៀត នឹងត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
១១- ត្រូវបន្តការពង្រឹងការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាងអោយបានដាច់ខាត។

១២- ពិនិត្យលទ្ធភាពធ្វើផ្លូវ និងប្រព័ន្ធលូនៅច្រកព្រំដែនសំរោង។
១៣- ត្រូវត្រួតពិនិត្យសំណង់ណាដែលមិនទាន់មានច្បាប់ត្រូវសុំច្បាប់ និងសាងសង់ឲ្យត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ៕ ដោយ:អ៊ុង ភក្តី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages