(ស្វាយរៀង)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ លោក តូច
ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្វាយជ្រំ
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការសាធារណៈថ្នាក់ជាតិចុះមូលដ្ឋានជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីការផ្តល់សេវាសាធារណៈ បញ្ហាប្រឈម
សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈម
ដើម្បីឆ្លើយតបអោយសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ
និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
ដោយមានការអញ្ជើញចូលរួមពីលោក កែវ សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ហ៊ុត ច័ន្ទបូរ៉ា
អភិបាលរងស្រុកស្វាយជ្រំ លោក សុខ សំអន មេឃុំស្វាយយា លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ
តំណាងមណ្ឌលសុខភាពឃុំ លោក លោកស្រី មេភូមិ អនុភូមិ ជំនួយការភូមិ
និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិសុីការ ឃុំស្វាយយា ។
លោក តូច ប៉ូលីវ៉ា បានអោយដឹងថា:
ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្វាយជ្រំ ការជួបជុំគ្នានៅថ្ងៃនេះ
គឺដើម្បីបង្ហាញឲ្យដឹងអំពីតួនាទី ភារកិច្ច និងរបៀបរបបការងារ
របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
ក្នុងការបំពេញបេសកកម្មដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក តូច ប៉ូលីវ៉ា
ក៏បានជម្រាបជូនដោយសង្ខេបអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់ទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តថែរក្សាសុខសន្តិភាព សុវត្ថិភាព
សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ ដោយ:អ៊ុង ភក្តី






No comments:
Post a Comment