(ស្វាយរៀង): នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង
ពិធីសម្ភោធដាក់ឲ្យដំណើរការ «ការិយាល័យច្រកចេញចូលតែមួយ» នៅបរិវេណសាលាស្រុកស្វាយជ្រំ
និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោក
លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត
កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំទាំង១៦ឃុំ មន្ត្រីរាជការពាក់ពន្ធ័
និងប្រជាពលរដ្ឋសរុបវត្តមាន ៤៦៦នាក់ ។
លោក ម៉ែន វិបុល អភិបាលខេត្ត
បានបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋដឹងថា: ការបង្កើតការិយាល័យច្រកចេញចូលតែមួយដែលកំពុងសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ
គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលទទួលសេវា ព្រោះថាក្នុងនោះមានមន្រ្តីមន្ទីរ
អង្គភាពគ្រប់ជំនាញបានមកបំរើការនូវការិយាល័យច្រកចេញចូលតែមួយសាលាស្រុកផ្ទាល់តែម្តង
ដែលធ្វើឲ្យបងប្អូនចំណេញពេលវេលា និងមានតម្លាភាព គ្មានអំពើពុករលួយ
ព្រោះនៅការិយាល័យច្រកចេញចូលតែមួយ មានបិទតារាងតម្លៃ សេវាណាត្រូវយកកម្រៃ
សេវាណាមិនយកកម្រៃ ហើយកំណត់តំលៃច្បាស់លាស់ ហើយថវិការទាំងនេះត្រូវបង់ចូលរដ្ឋ ។
លោកក៏បានផ្ដាំផ្ញើដល់មន្រ្តី
និងបុគ្គលិកបំរើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវធ្វើឲ្យសាមញ្ញចំពោះប្រជាពលរដ្ឋ
ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៍ វិជ្ជាជីវៈ
ត្រូវទទួលការរាក់ទាក់ជាមួយប្រជាពលរដ្ឋ ហើយរដ្ឋបាលស្រុកត្រូវមានគណេយ្យភាពដោយផ្ទាល់
ជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្រសួងស្ថាប័ន ក្នុងការបំពេញតួនាទីរបស់ខ្លួន។
រដ្ឋបាលស្រុកត្រូវធានាផ្ដល់សេវា អនុវត្តន៍បែបបទនីតិវិធីជាទូទៅ
ត្រូវបង្កើនជំនឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ
លើការស្នើសុំសេវាតាមរយៈបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការទំនាក់ទំនងការងារ ៕
ដោយ:អ៊ុង ភក្តី























No comments:
Post a Comment