(ស្វាយរៀង): នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក
តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោកបណ្ឌិត មាស
សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងលោក អ៊ុយ ថន
សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ
សម្រាប់ការរៀបចំពិធីប្រកួតកីឡាទូកនាគ ឆ្នាំ២០១៩ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង
នៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨
ខែកក្កដា ឆ្នាំ២០១៩នេះ ។
ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត
លោលអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត
ប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងកងកម្លាំងទាំងបីប្រភេទ
ប្រធានមន្ទីរ-អង្គភាពនានា និងលោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាព
ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធាន អនុគណៈកម្មការទាំង៧ ៕









No comments:
Post a Comment