វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រាស និងការផ្ដួចផ្ដើមឲស្រ្ដីប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាន ក្នុងចលនាភូមិ១ផលិតផល១ និងការលើកកម្ពស់ព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, July 25, 2019

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រាស និងការផ្ដួចផ្ដើមឲស្រ្ដីប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាន ក្នុងចលនាភូមិ១ផលិតផល១ និងការលើកកម្ពស់ព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន


(ស្វាយរៀង): នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក សុខ រស់ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត លោក Fuse Makoto ប្រធានគម្រោងរបស់អង្គការ CIESF លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ បានអញ្ជើញជាអធិបតីក្នុង វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រាស និងការផ្ដួចផ្ដើមឲស្រ្ដីប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាន ក្នុងចលនាភូមិ១ផលិតផល១ និងការលើកកម្ពស់ព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលោក លោកស្រី ភ្ញៀវកិត្តិយស និងសមាជិកសមាជិកានៃវគ្គបណ្ដុះបណ្ដាលជាច្រើនរូបទៀត នៅសាលប្រជុំកាកបាទក្រហមខេត្ត ។






 លោក សុខ រស់ អភិបាលរងខេត្តបានមានប្រសាសន៍ថា: វគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នៅថ្ងៃនេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ក្នុងការចូលរួម ជាមួយគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ ការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណឲ្យសម្រេចបានជោគជ័យ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងធានាចីរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។





 



លោកបណ្ឌិត សួង ណយ បានអោយដឹងថា: គោលការណ៍គ្រឹះ3 នៃចលនាភូមិមួយផលិតផលមួយមានដូចជា:
១- គិតជាសកលដោយធ្វើតាមមូលដ្ឋាន: សំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ប្រពៃណី នៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែលអាចរកទីផ្សារបាន ទាំងក្នុងនិងក្រៅប្រទេស ។
២- ការពឹងផ្អែកលើខ្លួនឯងនិងការឆ្នៃប្រឌិតរស់រវើក: ប្រជាជនក្នុងមូលដ្ឋានអាចសម្រេចចិត្តផលិតនូវផលិតផលនានា ទំនិញនិងសេវាកម្ម សម្រាប់ចលនាភូមិ1 ផលិតផល1 របស់ពួកគេក្នុងនោះភូមិមួយឬច្រើនមអាចជ្រើសយកផលិតផលមួយឬច្រើន ។











៣- ជំរុញការអភិវឌ្ឍធនធានមនុស្ស: កត្តាជោគជ័យនៃចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវបម្រើលមើលទៅថ្ងៃមុខនៃអ្នកដឹកនាំតាមមូលដ្ឋាន ។
លោកបណ្ឌិត សួង ណយ បានបញ្ជាក់ថា: ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាន ក្នុងចលនាភូមិ១ផលិតផល១ និងការលើកកម្ពស់ព័ត៌មានវិទ្យា ក្នុងការធ្វើផែនការអាជីវកម្មមានដូចជា: កុំព្យូទ័រ,ទូរស័ព្ទ,ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិត,រូបថត,វីដេអូ,អត្ថបទ និងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ ៕ ដោយ:អ៊ុង ភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages