(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក
ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត
បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យម្ហូបអាហារ និងទំនិញតាំងពិពណ៌ពាណិជ្ជកម្មថៃ
នៅក្នុងឱកាសការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ"ទូកនាគ" នៅទីតាំងទន្លេវ៉ៃគោ
ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទូកមកពីបណ្តាខេត្តចំនួន៦
ចូលរួមប្រកួតដណ្តើមជ័យលាភីពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៧ នឹង២៨
ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ហើយក៏មានការតាំងពិពណ៌ទំនិញពាណិជ្ជកម្មខ្មែរ ថៃ
ដែលមានទំនិញជាច្រើន រួមទាំងគ្រឿង ម្ហូបអាហារជាច្រើនមុខ
លក់សំរាប់ពលរដ្ឋហូបនៅក្នុងពិធីនេះផងដែរ ។
លោក ផឹង និល បានឲ្យដឹងថា:
ចំពោះការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ
ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ
ហើយការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា
ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា
ជាអ្នកប្រើប្រាស់ផងដែរ ។
លោកក៏បានបញ្ជាក់ថា:
មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ
និងធ្វើតេស្តទៅលើមុខទំនិញដែលគ្រឿងម្ហូបអាហារ ក្នុងនោះពុំបានរកឃើញសារធាតុគីមីនោះទេ
។
ជាមួយគ្នានេះលោកប្រធានសាខាកាំកុងត្រូលក៏បានណែនាំដល់អ្នកលក់ទាំងអស់នៅក្នុងពិធីតាំងពិពណ៌ត្រូវយកទំនិញដែលមានកាលបរិច្ឆេត
មុខទំនិញឲ្យបានត្រឹមត្រូវចៀសវាងលក់ទំនិញដែលផុតកំណត់ ។
លោកក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង
សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា
កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ
ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ដើម្បីធានាបានសុវត្ថិភាព ៕ ដោយ:អ៊ុង
ភក្តី

















No comments:
Post a Comment