(ស្វាយរៀង): នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង
បានប្រារព្ធសន្និបាតសាខាកាកបាទ អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីភាព លោកស្រី ពុំ
ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី លោកស្រី ដួង
វណ្ណា អនុប្រធានកិត្តិយសសាខា លោល ម៉ែន
វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ព្រមទាំង
គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល
ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា
នៅក្នុងបរិវេណសាលប្រជុំធំសាលាខេត្ត ។ សន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា
ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង
លោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយសសាខា លោក ជុំ ហាត និងអនុប្រធានកិត្តិយស សរុបចំនួន៩រូប ។
លោក ម៉ែន វិបុល បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចជា:
- កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧
នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង
-អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព ។
~ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ
របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ ។
~ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា
និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម
ដោយស្មារីទទួលខុសត្រូវខ្ពស់ ។
- ដឹកនាំតម្រង់ទិស
ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា
ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍
-លើកកម្ពស់គោលការណ៍គ្រឹះ
និងតម្លៃមនុស្សធម៌របស់ចលនា
-អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន
បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន
ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា
ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤
នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
~ យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន
និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
- យកចិត្តទុកដាក់ពង្រីក
និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌
ក្នុងគ្រឹះស្ថានសិក្សា និងសង្គម ៕ ដោយ:អ៊ុងភក្តី



















No comments:
Post a Comment