(ស្វាយរៀង): នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
ក្រោមអធិបតីភាពលោកស្រី ឯក សុវណ្ណភារៈ
អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានអញ្ជើញជាអធិបតីក្នុង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១
និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់គ.ខ.ប.ជ និងមានការចូលរួមពីកងកម្លាំងទទាំង៣ប្រភេទ
លោកព្រះរាជអាជ្ញារង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោក
លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន
និងសមាជិកលេខាធិការដ្ឋានខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
អធិការនគរបាល អង្គការដៃគូពាក់ព័ន្ធនានា ។
លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានបញ្ជាក់ថា:
ចំណុចសំខាន់ៗដែលធ្វើឲ្យការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សមានដំណើរការល្អ
និងផ្តល់នូវមតិណែនាំបន្ថែមទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្ត
ពិនិត្យមើលទៅលើយន្តការនៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត
និងគោលនយោបាយ យុទ្ធសាស្ត្រនានា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ត្រូវមានផែនការសកម្មភាពស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន ត្រូវប្រើមធ្យោបាយសរុប
កម្លាំងសរុប វិធានការសរុប ដើម្បីជំរុញផែនការសកម្មភាពអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព
និងទទួលបានជោគជ័យ ។
លោកស្រីបន្ថែមថាទៀតថា: អំពើជួញដូរនេះ
បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ
តម្លៃសង្គមកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងគោលនយោបាយភូមិ
ឃុំមានសុវត្ថិភាព ដែលបានអនុវត្តជាប្រចាំបន្ថែមទៀត
ដើម្បីតាមដាននូវសកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង
ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេស ជិតខាង ក្នុងការទប់ស្កាត់
ការបង្ក្រាបការជួញដូរ មនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ:អ៊ុង ភក្តី
















No comments:
Post a Comment