(ស្វាយរៀង): ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក តូច
ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល
និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំថ្នាធ្នង់
បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំថ្នាធ្នង់ បានដឹកនាំធ្វើពិធីបុណ្យប្រគេនទៀនវស្សា
និងទេយ្យទាន ជូនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត ដែលស្ថិតនៅឃុំថ្នាធ្នង់ ។
លោក តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា:
បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនគួរអោយកត់សម្គាល់
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ
ដោយចាប់ផ្តើមកសាងនិងជំរុញការអភិវឌ្ឍន៍អោយមានការរីកចម្រើនដូចសព្វថ្ងៃនេះ ។
ហើយគ្មានសម័យណាដែលមានសន្តិភាព
និងការអភិវឌ្ឍដូចសម័យតេជោសែនទេ ដែលជាសម័យរុងរឿងប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការប្រកបរបរសុីធ្វើឲ្យជីវភាពបានធូរធារស្ទើរតែគ្រប់ក្រុមគ្រួសារ
កំណើនសេដ្ឋកិច្ចកើនដល់៧ភាគរយ
ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់កើនដល់ជាង២ពាន់ដុល្លាអាមេរិក
មានសម្តេចតេជោហ៊ុន សែនគឺការពារមិនឲ្យមានសង្គ្រាមជាដាច់ខាត ។
ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលប្រគេន
ដល់ព្រះសង្ឃដែលគង់ចាំព្រះ វស្សវស្សានៅវត្តចំនួន៥វត្ត រួមមានវត្តសិរីវង្ស
វត្តថ្នា វត្តធ្នង់ វត្តរំញង និងវត្តព្រែកពក ដោយក្នុង១វត្តមាន ទៀនវស្សា១គូ,អង្ករ៥០គីឡូ,មីខ្លាឃ្មុំក្រហម ១កេស,ទឹកផ្លែឈើ១កេស,ទឹកបរិសុទ្ធvital ១កេស,ទឹកត្រី ១យួរ,ទឹកស៊ីអ៉ីវ១យួរ,ត្រីខ១យួរ,ប្រេងឆា ៥លីត្រ,សាប៊ូលាងចាន៤គីឡូ
និងថវិកាចំនួន ២០០,០០០៛
ជាការចូលរួមចំណែករបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំថ្នាធ្នង់ក្នុងការកសាងក្នុងវិស័យពុទ្ធចក្រផងដែរ
៕ ដោយ:អ៊ុង ភក្តី











No comments:
Post a Comment