ទិវាមច្ឆជាតិ០១ កក្កដា នៅបរិវេណមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, July 18, 2019

ទិវាមច្ឆជាតិ០១ កក្កដា នៅបរិវេណមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង


(ស្វាយរៀង):  នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ០១ កក្កដា នៅបរិវេណមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលពិធីនេះសហការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការសន្តិសេនា  និងមន្ទីរដែលពាក់ព័ន្ធនានា ដែលមានវត្តមានចំនួន៤៥០នាក់ ។















លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនូវកុំ៣យ៉ាង គឺ:
-កុំទី១: កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ដូចជាឧបករណ៍ឆក់ និងស្បៃមុង
-កុំទី២: កុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង
-កុំទី៣: កុំយកបឹង ព្រែក ប្រើប្រាស់ខុសទិសដៅ ដូចជាចាក់លុបដី និងសាងសង់សំណង់ផ្សេងៗ ដែលមិនត្រឹមតែជាទង្វើខុសច្បាប់ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រី និងប្រព័ន្ធជីវចម្រុះ ។ 











លោក ម៉ែន វិបុល ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ចូលរួមឲ្យបានកាន់តែសកម្មថែមទៀតក្នុងចលនាព្រលែងកូនត្រីឲ្យបានគ្រប់ទីកន្លែងនៅមូលដ្ឋាន ឲ្យក្លាយជាប្រពៃណីព្រលែងកូនត្រី ដើម្បីបង្កើនផលត្រីឲ្យបានកាន់តែច្រើនសម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ៕ ដោយ:អ៊ុង ភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages