លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ និងសមាជិកក្រុមប្រឹក្សាវិន័យ នៅវិទ្យាល័យចំណទូទៅនិងបច្ចេកទេសបាវិត សុំបដិសេធទាំងស្រុងចំពោះលោក ឯម សុខសុវណ្ណ ដែលនិយាយថាដាក់សម្ពាធការងារ បិទសិទ្ធិ និងការបែងចែកតួនាទីមិនតម្លាភាព - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, July 7, 2019

លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ និងសមាជិកក្រុមប្រឹក្សាវិន័យ នៅវិទ្យាល័យចំណទូទៅនិងបច្ចេកទេសបាវិត សុំបដិសេធទាំងស្រុងចំពោះលោក ឯម សុខសុវណ្ណ ដែលនិយាយថាដាក់សម្ពាធការងារ បិទសិទ្ធិ និងការបែងចែកតួនាទីមិនតម្លាភាព


(ស្វាយរៀង): នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ លោក សួន ឃ្លៀច ប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងបាវិត លោក ប៉ុល សាវុធ នាយកវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសបាវិត លោកនាយករង លោកគ្រូ-អ្នកគ្រូ និងសមាជិកក្រុមប្រឹក្សាវិន័យ សសុំធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានផ្សាយថាលោក ឯម សុខសុវណ្ណ បាន​ដាក់​ពាក្យ​ស្នើ​សុំ​លាឈប់​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន ហើយគាត់អះអាងថាគេសម្ពាធ​ការងារ និងការបែងចែក​តួនាទី​មិន​តម្លាភាព និង​បក្សពួកនិយម គឺជា​ហេតុផល​សំខាន់​ដែល​ពួកគេ​មិន​អាច​ស៊ូទ្រាំ​តទៅ​ទៀត​បាន ។








ទាក់ទងនឹងរឿងរ៉ាវនេះដែរ លោក ប៉ុល សាវុធ នាយកសាលាបានអោយដឹងថា: ចំពោះការលាឈប់របស់លោកឯម សុខសុវណ្ណ មកដល់ពេលនេះសាលាមិនទាន់បានលិខិតឯកសារណាមួយដែលពាក់ព័ន្ធចំពោះការស្នើសុំពាក្យលាឈប់ពីក្របខ័ណ្ឌដូចដែលគាត់បានថានៅឡើយទេ ។ ហើយរឿងថាខាងសាលាបិទសិទ្ធិ ដាក់សម្ពាធនោះគឺមិនដូចអ្វីដែរគេលើកឡើងនោះទេ ខាងសាលាបានផ្តល់ឱកាសអោយគាត់ជាច្រើនសម្រាប់ធ្វើការងារផ្ទាល់ខ្លួននិងការងារខាងក្រៅ ដូចជាអោយគាត់ទៅសិក្សានៅថ្ងៃសៅរ៍-អាទិត្យ ដើម្បីយកបរិញ្ញាបត្រ ក្រោយមកទៀតក៏ទុកពេលអោយគាត់បន្តយកអនុបណ្ឌិត រហូតដល់បច្ចុប្បន្ននេះព្រមអោយគាត់បន្តរៀនយកថ្នាក់បណ្ឌិតទៀតផង ។
លោកនាយកសាលាបានបន្តថា: ចំពោះការបង្រៀនរបស់លោក ឯម សុខសុវណ្ណ មួយរយៈចុងក្រោយនេះគឺខាងសាលាអោយគាត់បង្រៀនថ្នាក់8A-8B-8C ហើយក្នុង១ថ្នាក់ស្មើនឹង៦ម៉ោង ចឹងគាត់បង្រៀន៣ថ្នាក់ស្មើរនឹង១៨ម៉ោង បង្រៀនផ្នែកគណិតវិទ្យា១មុខគត់ ។ បន្ទាប់ពីខាងសាលាយើងជួយសម្រួលថ្ងៃសៅរ៍-អាទិត្យ ហើយម៉ោងបង្រៀនរបស់គាត់រួចនោះ លោក ឯម សុខសុវណ្ណ ក៏សក៏សុំមកខាងគណៈគ្រប់គ្រងសាលាអោយជួយសម្រួលគាត់បង្រៀនតែ៣ថ្ងៃបានហើយ ក្នុង១សប្ដាហ៍ ដែរនេះជាអ្វីដែរខាងសាលាមិនអាចទទួលយកបាន ។ នេះហើយជាអ្វីដែលលោក ឯម សុខសុវណ្ណ បានចោទប្រកាន់សាលានិងបានផ្សាយព័ត៌មានថាខាងសាលាដាក់សម្ពាធ បិទសិទ្ធិ របស់គាត់មិនអោយធ្វើអ្វីបានសោះ ។









សូមបញ្ជាក់ផងដែរថា: បច្ចុប្បន្នសាលាមានគ្រូបង្រៀនសរុប 49នាក់ ស្រី8នាក់ (ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម31នាក់ ស្រី2នាក់ ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន18នាក់ ស្រី2នាក់) សិស្សសរុប 930នាក់ ស្រី454នាក់ ។ ក្នុងនោះមានសិស្សរៀនជំនាញបច្ចេកទេសសរុប73នាក់ ស្រី26នាក់ ។
មិនដូចអ្វីដែរគេបានបំផ្លើសថាគ្រូសរុប 52នាក់ សិស្សជាង1000នាក់នោះទេ ៕ ដោយ:អ៊ុងភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages