ប្រជុំផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រកាសសមាសភាព គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, July 7, 2019

ប្រជុំផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រកាសសមាសភាព គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង


(ស្វាយរៀង): នៅថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ ប្រជុំផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រកាសសមាសភាព គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ទុំ សារាវុធ អនុប្រធានប្រចាំការ លោក តូច ប៉ូលីវ៉ា អនុប្រធាន លោកសុខា រ៉ានៀត អនុប្រធាន លោក សម វណ្ណវីរៈ អនុប្រធាន តំណាងលោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ សសយក ខេត្តស្វាយរៀង និងមានការចូលរួមពី លោក លោកស្រី គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត លោក លោកស្រីគណៈកម្មាធិការ សសយកខេត្ត លោក លោកស្រីគណៈកម្មាធិការទាំង ៨ ស្រុក-ក្រុង លោក លោកស្រី គណៈកម្មាធិការ ឃុំ សង្កាត់ទាំង៨ លោក លោកស្រីគណៈកម្មាធិការ សសយក តាមវិទ្យាល័យ ទាំង១៩ និងក្រុមការងារសសយក តាមវិស័យក្នុងមន្ទីរស្ថាប័នានា ។




ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រកាសសមាសភាព គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង ដោយផ្តោតទៅលើក៥ចំនុចដូចខាងក្រោមដូចជា ៖
១.ផ្សព្វផ្សាយរបាយការណ៍ លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ។






២.ធ្វើបទបង្ហសាញអំពីសសរស្ដម្ភ ទាំង៩ ជាផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០១៨-២០២៣ ។
៣.អំពីបញ្ហាប្រឈម និងដំណោះស្រាយដែលបានអនុវត្តន៍ជោគជ័យកន្លងមកនៅតាម ស្រុកក្រុង ។
៤.កំណត់ទិសដៅសម្រាប់អនុវត្តបន្ត ។
៥.ប្រកាសសមាសភាពសមាសភាព គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង និងប្រគល់សេចក្ដីសម្រេច ៕ ដោយ:អ៊ុងភក្តី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages