(ស្វាយរៀង): នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់នូវ
ផ្លូវក្រាលខ្សាច់ភ្នំចំនួន០២ ខ្សែ ប្រវែង៣៧៨៨ម៉ែត្រ ក្រោមអធិបតីភាពលោក ជុក មុន្នី
រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង លោក
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក សំ សិរីរតន៍
អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង និងមានការចូលរួមពីលោក ណុប
ចំរើន អភិបាលក្រុងស្វាយរៀង លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង
លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង
កងកម្លាំងទាំងបី មន្ត្រីរាជការសាលាក្រុង ចំណុះ សាលាក្រុង ក្រុមប្រឹក្សាសង្កាត់ ចេក
ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋ ។
លោក ម៉ែន វិបុល បានមានប្រសាសន៍ថា:
ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ២ខ្សែ ដែលសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត
ដែលកើតចេញពីការចូលរួមចំណែក ចែករំលែក សហការ សម្រាប់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ
សរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងការរួមសហការយ៉ាងល្អប្រសើររវាងរដ្ឋ
ក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងនាម អភិបាលខេត្ត សូមលើកទឹកចិត្ត
និងគាំទ្រឲ្យបងប្អូនបន្តនូវសកម្មភាពនេះ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់យើង ។
ហើយចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយ នោះទេ នៅថ្ងៃនេះយើងសម្រេចបានជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ខេត្តក៏នឹងប្រែក្លាយផ្លូវនេះ ពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬផ្លូវកៅស៊ូតែម្ដង ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកអភិបាលខេត្តបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរូមថែរក្សាផ្លូវរបស់យើង
ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ
និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាផងដែរ ៕ ដោយ:អ៊ុង ភក្តី















No comments:
Post a Comment